ឪពុក​ចុង​ចិត្ត​តិរច្ឆាន​រំលោភ​កូនស្រី ប្រពន្ធ​ទាន់​ប្តឹង​នគរបាល​​ឲ្យ​ចាប់ខ្លួន

10/27/2014 0 Comments A+ a-

កំពត ​៖​ ឪពុកចុង​​​ចិត្ត​តិរច្ឆាន​ម្នាក់ បានធ្វើ​សកម្ម​ភាព​ចាប់រំលោភ​សេព​សន្ថវៈ​ ​កូន​​ស្រី​អាយុ​១៣​ឆ្នាំ​​​បាន​សម្រេច​ តែ​ត្រូវ​ប្រពន្ធ​ទាន់​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​​​ឲ្យ​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែតុលា​ ខណៈនាង​កំពុង​ដេកក្នុង​មុង​​តែ​ម្នាក់​ឯង។
នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃ​ថ្នង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ល្មោភកាម​ជា​ឪពុក​ ចុង​ឈ្មោះ​ ប៊ុ​ន​ ជ័យ​ អាយុ​៣៨​ឆ្នាំ​ រស់​នៅ​ភូមិ​ច្បារ​អំពៅ​ ឃុំ​ព្រៃ​ថ្នង​ ស្រុក​ទឹក​ ឈូ​ ខេត្ដកំពត ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ជា​ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។​ រីឯ​កុមារី​រង​គ្រោះ​ឈ្មោះ​ គ​.​ស​.​ធ​.​រ​ អាយុ​១៣​ឆ្នាំ​ រស់នៅ​ជាមួយ​គ្នា​។​
ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ គេ​ពិតជា​បាន​ប្រព្រឹត្ដ​សកម្មភាព​ដូច​ ដែល​បាន​ចោទប្រកាន់​មែន​។​ ​បច្ចុប្បន្ន ​ជនសង្ស័យ​ត្រូវ​បាន​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៤​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ឪពុក​ចុង​ចិត្ត​តិរច្ឆាន​រំលោភ​កូនស្រី ប្រពន្ធ​ទាន់​ប្តឹង​នគរបាល​​ឲ្យ​ចាប់ខ្លួន
ប្រភពពី  Free Press Magazine