សូម​ទស្សនា​ខ្លីប​វីដេអូ ស្ដីពី​សកម្មភាព​បាញ់​សត្វព្រៃ របស់​លោក ឈុត វុទ្ធី កាល​នៅ​រស់ (មានវីដេអូ)

10/13/2014 0 Comments A+ a-

ភ្នំពេញ៖ ក្រោយពីលោក ផៃ ស៊ីផាន បញ្ចេញរូបថត ស្ដីពីសកម្មភាពដើរបាញ់សត្វ ព្រៃរបស់លោក ឈុត វុទ្ធី ដែលកាលនៅ រស់គេចាត់ទុកថា គឺជាសកម្មជនការពារព្រៃឈើ និងសត្វព្រៃដ៏សកម្មមួយរូប រួចមកនោះ ស្រាប់តែកូនប្រុសរបស់លោក ឈុត វុទ្ធី បាន ប្រកាសគំរាមប្ដឹងលោក ផៃ ស៊ីផាន ទៅតុលា ការ ដោយចោទប្រកាន់ពីបទ បរិហារ កេរ្ដិ៍ថា ឪពុករបស់ខ្លួនគឺជាព្រានព្រៃ និងជា អ្នករកស៊ីឈើ ដោយ ក្នុងនោះមានមតិមួយ ចំនួន ក៏បានចាត់ទុកថា រូបថតដែលលោក ផៃ ស៊ីផាន យកមកផ្សព្វផ្សាយនោះ គឺ ជារូប កាត់តដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះលោក ឈុត វុទ្ធី ខណៈដែលលោក ឈុត វុទ្ធី ត្រូវបាន លោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េ រិក ថ្លែងកោតសរសើរចាត់ទុករូបលោកគឺជា មនុស្សអស្ចារ្យក្នុងការការពារ ព្រៃឈើ និងសត្វព្រៃរួចមកនោះ ។
ក្រោយពីកូនប្រុស លោក ឈុត វុទ្ធី ប្រកាសគំរាមប្ដឹងលោក ផៃ ស៊ីផាន ពីបទ កាត់តរូបថត ដើម្បីចោទ ប្រកាន់ថា លោក ឈុត វុទ្ធី ជាព្រានប្រម៉ាញ់សត្វព្រៃរួចមក នោះ ស្រាប់តែថ្មីៗនេះមានមិត្ដអ្នកអានរបស់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលមានខ្លីបវីដេអូស្ដីពីសកម្មភាព ដើរបបាញ់សត្វ ព្រៃទាំងយប់ទាំង ថ្ងៃ របស់លោក ឈុត វុទ្ធី នៅតំបន់វាលវែង និងតំបន់ឱរ៉ាល់ រួមទាំង ខេត្ដកោះកុងផងនោះ បានផ្ញើវីដេអូ ក្លិបទាំងអស់នោះ មកឱ្យដើមអម្ពិលធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យមិត្ដអ្នកអានបានដឹងច្បាស់ថា លោក ឈុត វុទ្ធី ពិតជាព្រានព្រៃ ដ៏ពូកែដែលចូលចិត្ដបាញ់សត្វព្រៃ សត្វស្លាបទាំងថ្ងៃទាំងយប់ ពិតប្រាកដមែន ដោយរូបលោកប្រើប្រាស់ កាំភ្លើងបាញ់សត្វស៊េរីទំនើបៗមានតម្លៃរាប់ ពាន់ដុល្លារ ថែមទាំងបំពាក់ទៅ ដោយបំពង់ ខ្ទប់សំឡេង (ស៊ីឡង់ស្យ័រ) ដើម្បីធ្វើការបាញ់ សត្វព្រៃ សត្វស្លាបកុំឱ្យផ្អើលថែមទៀតផង ។
ខាងក្រោមនេះ គឺជាខ្លីបវីដេអូដែលគេថតពី សកម្មភាពបរបាញ់សត្វព្រៃរបស់លោក ឈុត វុទ្ធី ទាំងថ្ងៃ ទាំងយប់ដោយរួមមាន ទាំងសំឡេងនិយាយជាក់ស្ដែងថែមទៀតផង ។ ដូច្នេះក្រោយពីមិត្ដអ្ននទស្សនា ធ្វើការទស្សនានូវក្លិបវីដេអូខាងលើនេះរួចហើយគេ អាចធ្វើការសន្និដ្ឋានបានថា តើលោក ឈុត វុទ្ធី គឺជា ព្រានព្រៃចូលចិត្ដបាញ់សត្វព្រៃពិត ប្រាកដមែនឬអត់បានហើយ ដើម្បីបញ្ចប់នូវ ការសាចទឹកដាក់គ្នា ម្ខាងចោទប្រកាន់ថា ជា ព្រានព្រៃ ម្ខាងទៀត ធ្វើការអះអាងថា គឺជារូបថតកាត់ត ដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះ ៕