កម្មកររោងចក្រ​នៅក្នុងខណ្ឌពោធិសែនជ័យ ផ្ទុះបាតុកម្មទាមទារលក្ខខណ្ឌ​ការងារ និងសុំបើកលុយមុន​ថ្ងៃបុណ្យ​អុំទូក

10/21/2014 0 Comments A+ a-

worker-21-10-14-1រាជធានីភ្នំពេញ​៖ ក្រុមកម្មករកម្មការិនី ​ជាច្រើនពាន់នាក់​នៅក្នុងរោងចក្រចំនួន ០៦ផ្សេងគ្នា ​ក្នុងខណ្ឌពោធិសែន​​​ នាព្រឹកថ្ងៃទី២១​ ខែតុលានេះ បានផ្ទុះបាតុកម្មព្រមគ្នាទាមទារ នូវលក្ខខណ្ឌការងារ ​ហើយក្នុងនោះ ក៍មាន​ការស្នើសុំឲ្យថៅកែ​រោងចក្រ​បើក​​បា្រក់ខែ ប្រចាំ​ខែតុលាឲ្យបាន​មុន​ថ្ងៃ ព្រះ​រាជពិធី​អកអំបុកសំពះព្រះ​ខែ ​នឹង​ឈានចូល​មកដល់នៅថ្ងៃទី ០៤ ខែវិច្ឆិកាខាងមុខនេះ ផងដែរ។
រោងចក្រទំាង០៦ ដែល​ផ្ទុះបាតុកម្ម នាព្រឹកថ្ងៃអង្គាេរនេះ ​រួមមាន៖ រោងចក្រ​ ហុង វ៉ា I ​មានកម្មករ ចំនួន ១៦០០នាក់, ​រោងចក្រ ហុង វ៉ា ​III មានកម្មករ ១៣០០នាក់​, រោងចក្រហ្រ្គែនធ្វីង (ជូអ៊ឹមអាយ) ​មានកម្មករ ៥៥០០នាក់​ រោងចក្រទំាង៣ ខាងលើនេះ ​ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិសែន​, សិប្បកម្ម ស៊ីង ហុង ​មានកម្មករ ប្រមាណ ៤៥នាក់, ​រោងចក្រតេរ៉ាតិច ​មានកម្មករ ១៤០០នាក់ ​និងរោងចក្រ​ WKH ​មានកម្មករប្រមាណជាង ​១៤០០នាក់។
យ៉ាងណាក៍ដោយ​ ​ការធ្វើបាតុកម្មនៅព្រឹកថ្ងៃអង្គារនេះ ​មិនមានអំពើហិង្សា​ណាមួយកើតមានឡើយ។
worker211014
worker-21-10-14      កម្មករ​រោងចក្រ​នៅខណ្ឌពោធិសែនជ័យ​ផ្ទុះបាតុកម្ម​ទាមទារលក្ខខណ្ឌ​ការងារនិងសុំបើកលុយមុនអុំទូកកម្មករ​រោងចក្រ​នៅខណ្ឌពោធិសែនជ័យ​ផ្ទុះបាតុកម្ម​ទាមទារលក្ខខណ្ឌ​ការងារនិងសុំបើកលុយមុនអុំទូក
ប្រភពពី Free Press Magazine