អគ្គិ​ភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ០៦ខ្នងនៅក្រុង​ស្វាយ​រៀង​ ​បណ្តាលឲ្យមនុស្ស០៣នាក់​របួសធ្ងន់​

10/23/2014 0 Comments A+ a-

HO-0809ស្វាយរៀង​៖ នៅ​វេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី២២​ តុលា​នេះ ​ផ្ទះ​អ្នកភូមិ០៦ខ្នងហើយ​ ​បានត្រូវអគ្គិភ័យបំផ្លាញ​​ទំាងស្រុងនៅក្នុងភូមិស្រះវង្ស​​ សង្កាត់-ក្រុងស្វាយរៀង និង បណ្ដាលឱ្យមនុស្ស ចំនួន ០៣នាក់បានរងរបួសធ្ងន់​រលាករលួយខ្លួន ​និងត្រូវបញ្ជូនទៅសង្គ្រោះ​បន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ ​បាន​ឲ្យ​ដឹង​ថា​ ​ក្នុង​រ​យៈ​ពេល​តែ​ជិត​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​ ០៦ខ្នង​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ទាំងស្រុង​ ​ហើយ​ផ្ទះ​ប្រជា​ពលរដ្ឋ​ផ្សេ​ងៗ​ទៀត​ក៏​បាន​ ​គំរាម​កំហែង​ដោយ​អគ្គិ​ភ័យ​នេះ​។
តាម​ប្រភព​បាន​បន្ត​ថា​ ​ផ្ទះ​ដែល​រង​អគ្គិ​ភ័យ​ខាង​លើ​នេះ​ ​ភាគ​ច្រើន​គឺ​ជា​ផ្ទះ​លក់​ឈើ​ ​លក់​បាយ​ ​លក់​ ​ចាប់ហួយ​ ​លក់​ទូរស័ព្ទ​ ​សាង​សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ ​ប្រក់​ស័ង្កសី​។ ចំពោះ​មូល​ហេតុ​ ​នាំ​ឲ្យ​មាន​អគ្គិ​ភ័យ​កើត​ឡើង​ខាង​លើ​នេះ​ ​គេ​នៅ​ពុំ​ទាន់​ដឹង​ប្រាកដ​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ ​ជំហាន​ដំបូង​របស់​សមត្ថ​កិច្ច​ ​អាច​ប​ណ្តា​លម​ក​ពី​ទុ​ស្សេចរន្តអគ្គិសនី​៕
HO-0809
HO-0814      ភ្លើង​កំពុង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ
ប្រភពពី Free Press Magazine