អ្នកតំណាងរាស្រ្តបក្សទាំងពីរ គាំទ្រនូវការទាមទារប្រាក់ឈ្នួល សមរម្យ របស់សសហជីពទាំង៦

10/12/2014 0 Comments A+ a-

worker-oct-14.5រាជធានីភ្នំពេញ៖ អ្នកតំណាងរាស្រ្តមកពីគណបក្សទាំពីរ ដែលមានអសនៈនៅក្នុងសភា នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលានេះ បានគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការ ទាមទារប្រាក់ឈ្នួលសមរម្យ របស់សម្ព័ន្ធសសហជីពធំៗចំនួន៦ នៃប្រទេសកម្ពុជា ខណះពេលដែលបានដើរ ដង្ហែក្បូនដាក់ញ្ញត្តិ ទៅកាន់រដ្ឋសភា នាព្រឹកមិញ។
លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដែលជាអ្នកដឹកនាំវេទិកា ជួបជុំ និងដង្ហែក្បួនដាក់ញ្ញត្តិ បាន សំណូមពរ ទៅកាន់អ្នកតំណាងរាស្រ្តគណបក្សដែលមានអសនៈ នៅក្នុងសភាទាំងពីរ ឱ្យជួយដោះស្រាយជីវភាពរស់នៅ របស់កម្មករ ដែលកំពុងជួប ការខ្វះខាត។លោកបន្តថា សកម្មភាពយើងធ្វើនៅពេលនេះ គឺធ្វើឡើងដោយឯករាជ្យ និង មិនឱ្យគណបក្សណាកេងចំណេញ នោះទេ។ លោក ប៉ាវ ស៊ីណា ក៏បានស្នើឱ្យសមាជិកសភា ជួយពិនិត្យ និងស្តាប់កង្វល់ របស់បងប្អូន កម្មករ និងសហជីពផងដែរ​។
លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មាការទី១ នៃរដ្ឋសភា បានថ្លែងកោតសរសើរ ចំពោះសហជីពទាំង៦ ក៏ដូចជាក្រុមកម្មករ ដែលបានដើរដង្ហែយកញ្ញត្តិ មកដាក់ជូនអ្នកតំណាងរាស្រ្ត នៅវិមានរដ្ឋសភា ហើយលោក នឹងទទួលជួបតំណាងសហជីព ទាំង៦ នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០១៤ស្អែកនេះ ដើម្បីពិភាក្សាលម្ពិតលើ សំណើរ ទាមទារប្រាក់ឈ្នួលសមរម្យនេះ។
លោក ស៊ិន ប៊ុនហុក តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មការទី១០ ក៏បានថ្លែង ស្វាគមន៍ ផងដែរចំពោះការកិច្ចខិតខំប្រឹងប្រែង របស់សហជីពទាំង៦ ក៏ដូចជាកម្មករ-កម្មការិនី ដើម្បីទាមទារសិទិ្ធក្នុងការរស់នៅ សមរម្យនាពេលនេះ។
លោកបន្តថា សមាជិកសភាមកពីគណបក្សទាំងពីរ នឹងខិតខំដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង ដោយឈរលើ គោលការណ៍គោរព ផលប្រយោជន៍ទៅវិញ រវាងខាងកម្មករ និងខាងរោងចក្រ។
worker-oct-14.5worker-oct-14

ប្រភពពី Free Press Magazine