រឿង “អាចារ្យ ៣សាសន៍” មើលតែTrailer ក៏សើចចុចពោះដែរ!!!

10/18/2014 0 Comments A+ a-

បន្ទាប់​ពី​រឿង “ហេតុ​អ្វី” ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​ទៀត​របស់​ផលិតកម្ម Rock គឺ​រឿង “អាចារ្យ​៣​សាសន៍” ត្រៀម​នឹង​ចាក់​ផ្សាយ​ជូន​ប្រិយមិត្ត ទស្សនិកជន​បាន​ទស្សនា​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​ហើយ។

“អាចារ្យ​៣​សាសន៍” ជា​ភាពយន្ត​បែប​កំប្លែង​សើច​សប្បាយ និពន្ធ​ដោយ​​អ្នក​ស្រី ប៉ុល ពិសី ជំនួយ​និពន្ធ​ដោយ​លោក យឹម សុសត្យា និង​ដឹក​នាំ​ដោយ​លោក ព្រហ្ម ច័ន្ទ​បូរ៉ា។ ភាពយន្ត​នេះ ចូល​រួម​ដោយ​សម្ដែង​ដោយ​តារា​ល្បី​ៗ និង​តារា​កំប្លែង​កំពុង​មាន​ប្រជាប្រិយ​ជា​ច្រើន​រូប​មាន លោក ប៉ែន ចំរុង កញ្ញា ជីជី នាយ ទុយ នាយ ប៊ូម នាយ យ៉ាន តាចេក និង​នាយ បូរ៉ា ជីម ជា​ដើម។

តាម​លោក យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​នៃ​ផលិតកម្ម Rock ប្រាប់​ដោយ​សង្ខេប​ថា រឿង​នេះ និយាយ​អំពី​អាចារ្យ “ព្រលិត” សម្ដែង​ដោយ​លោក ប៉ែន ចំរុង ដែល​បាន​ក្លាយ​ជា​អាចារ្យ​ដោយ​សារ​ខ្មោច​ឲ្យ។ មិន​ពូកែ​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​ចំឡែក​នោះ គឺ​មាន​អ្នក​ជឿ​ភ្លូក​ទឹក​ភ្លូក​ដី​ទាំង​ចិន ទាំង​ខ្មែរ​ឯណោះ។

ចង់​ដឹង​ច្បាស់​ រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា នៅ​រោង​ភាពយន្ត​ធំ​ៗ​ទាំង​អស់​នៅ​រាជធានី​ ក្នុង​នោះ​នឹង​បើក​សម្ពោធ​ដំបូង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះ នៅ​រោងភាពយន្ត Platinum Cineplex មុន​បន្ត​ទៅ​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្សេង​ៗ​ទៀត​មាន Major Cineplex By Cellcard រោងភាពយន្ត Legend ទាំង​បី​សាខា និង​រោងភាពយន្ត​បារាយ​អណ្ដែត​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី ៤ វិច្ឆិកា ២០១៤។

អីចឹង​មុន​ដល់​ពេល​នោះ…ទស្សនា Trailer ទាំង​អស់​គ្នា​សិន!


អត្ថបទ៖ ទារិកា