ទិដ្ឋភាពកម្រយន្តហោះ ដឹកអ្នកដំណើរធុនធំរបស់ Airbus សម្ដែងលើអាកាស
ធ្លាប់តែឃើញនៅពិព័រណ៍អាកាស
ឬខួបយោធាធំៗទើបគេដាក់ឲ្យយន្តហោះប្រដេញ
ឬយន្តហោះប្រតិកម្មធុនតូចៗហោះសម្ដែងឲ្យអ្នកទស្សនាមើល។
តែលើកនេះ ក្រុមហ៊ុនយន្តហោះយក្ស Airbus
បានដាក់យន្តហោះដឹកអ្នកដំណើរធុនធំដល់ទៅ ៥
គ្រឿងហោះសម្ដែងពោរពេញដោយបែបផែនយ៉ាងស្រស់ស្អាតលើអាកាសទៅវិញ។
ម៉ូដែលទាំង ៥គ្រឿងនោះជាប្រភេទ Airbus ធន់ធំស៊េរី A350 XWB ដែលគេយកមកធ្វើការហោះហើរក្នុងការប្រារព្ធពិធីដែលក្រុមហ៊ុន ទទួលវិញ្ញាបនបត្រពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប។ យន្តហោះម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Airbus នេះនឹងត្រូវដាក់ឲ្យប្រើជំនួសស៊េរីមុនៗដូចជា Airbus A330 និង A340 ដើម្បីប្រជែងនឹងក្រុមហ៊ុន Boeing ដែលបានបញ្ចេញយន្តហោះដឹកអ្នកដំណើរទំនើបចុងក្រោយរបស់ខ្លួន ម៉ូដែល Boeing’s 777 និង 787 Dreamliner នាពេលកន្លងមក។
ម៉េចដែរប៉ុណ្ណឹងសមជាអ្នកជំនាញបើកបរយន្តហោះអត់?

ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ theverge
ប្រភព៖ theverge