លោកយាយរាំកាច់ស្រី ស្អាតៗរបស់ក្លិបកំសាន្តថៃ (Video Inside)

9/06/2014 0 Comments A+ a-


ថៃ៖ យោងតាមវីដេអូមួយ ដែលបានបង្ហោះ តាមគេហទំព័រ Facebook របស់ User ម្នាក់ឈ្មោះ TVPool Buffet បានបង្ហាញពីក្បាច់រាំ គួរឲ្យអស់សំណើច របស់លោកយាយចាស់ ម្នាក់រាំគ្រលែង ប្រើគ្រប់ក្បាច់រាំតាមបែប ក្មេងស្ទាវសម័យថ្មី ដែលចូលចិត្តរាំក្នុងក្លិប ស្របពេលដែលស្រីស្អាតៗ កំពុងរាំបង្អួតសាច់ ដល់ប្រុសនៅមុខ ក្លិបកំសាន្ត “ Walking Street “ ក្នុងខេត្តបាតាយ៉ា ប្រទេសថៃ ។
បើតាមការលើកឡើង ”Comment” របស់អ្នកប្រើប្រាស់ Facebook ដែលមាន Account Name ឈ្មោះ ” Winai Komoon “ ជាបុគ្គលិកធ្វើការនៅក្នុង ក្លិបកំសាន្តមួយនោះ បានឲ្យដឹងថា លោកយាយម្នាក់នេះ មិនមែនជាមនុស្សវិកលចរឹកទេ ហើយក៏មិនមែនជាអ្នកសុំទានដែរ ប៉ុន្តែលោកយាយ ចូលចិត្តរាំខ្លាំងណាស់ ។
លោកយាយតែងតែ ទៅរាំនៅទីនោះ ហើយមានថ្ងៃមួយ កូនស្រីរបស់គាត់ បានមកតាម ពេលគាត់មករាំលេងនៅក្នុងក្លិប ប៉ុន្តែគាត់មិនព្រម ទៅវិញទេ ហើយកូនគាត់ក៏បណ្តោយឲ្យ គាត់នៅរាំរហូតដល់អស់ចិត្ត ទើបគេឃើញ គាត់ក៏ត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯង ៕