Seatylock ​​​​ប្រើ​ជា​កែប​កង់​ដ៏​ ស្រស់​ស្អាត​​ផង ​​​ជា​សោ​ដ៏​មាន​សុវត្ថិភាព​​​​ផង

9/19/2014 0 Comments A+ a-

ធម្មតា​​ព្រោះ​តែខ្លាច​បាត់​កង់​ អីចឹង​ពេល​ជិះ​កង់​ទៅ​​ណា​មក​ណា​អ្នក​តែង​យក​ច្រវាក់​យ៉ាង​ធ្ងន់​តាម​ខ្លួន​ដើម្បី​ទុក​ចាក់ការពារ។ តែ​ពេល​នេះ​វា​លែង​ជា​រឿង​លំបាក​ទៀត​ហើយ​ដោយ​សារ​មាន​សោ​សុវត្ថិភាព​វៃ​ឆ្លាត​មួយ​ឈ្មោះ​ថា​ Seatylock។
Seatylock ជា​សោ​សុវត្ថិភាព​វៃ​ឆ្លាត​ដែល​ភ្ជាប់​មក​ជាមួយ​​កែប​កង់​ហើយ​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ចាក់​សោ​គឺ​គ្រាន់​តែ​ដក​កែបកង់​ចេញ​ហើយ​ទាញ​ខ្សែ​ច្រវាក់​ចេញ​ពី​ក្នុង​កែប​នោះ​ ហើយ​កិប​សោ​ជា​ការ​ស្រេច។ ខ្សែ​ច្រវាក់​របស់ ​Seatylock នេះ​មាន​ប្រវែង​​១ម៉ែត្រ​ (ពេល​លាត​សន្ធឹង) ហើយ​មាន​គន្លឹះ​សម្រាប់​​ភ្ជាប់​ទៅ​នឹង​កង់​​ពេល​ចង់​ធ្វើ​ដំណើរ ​រី​ឯ​កែបកង់​​​ធន់​នឹង​ភ្លៀង​ និង​កម្ដៅ​ថ្ងៃ​​។
សព្វ​ថ្ងៃ​ Seatylock​ ជា​គម្រោង​មួយ​ដែល​ត្រូវ​បាន​ប្រមូល​មូលនិធិ​នៅ​លើ​គេហទំព័រ Kickstarter ហើយ​វា​នឹង​មាន​តម្លៃ​១២៩ដុល្លារ​ពេល​ផលិត​រួច​រាល់​។​
10_kickstarter
20_kickstarter
seatylock-2
វីដេអូ៖

ប្រែ​សម្រួល៖​ ប៉ែត​ ផាន់និត
ប្រភព៖ gizmag