រថយន្ត​ RANGE​ ROVER បើក​បុក​អ្នកជិះកង់​ កំពុង​ឆ្លងផ្លូវ​បណ្ដាល​ ឲ្យជនជាតិ​បរទេស​ម្នាក់​ស្លាប់

9/29/2014 0 Comments A+ a-



ភ្នំពេញ​ ៖​ បុរស​ជនជាតិ​បរទេស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​អ្នក​បើករថយន្ត​ស្ត្រី​វ័យក្មេង​ម្នាក់​ ហេតុនេះ​បាន​កើតឡើង​នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៤​ តាម​មហាវិថី​ព្រះ​មុនី​វង្ស​ មុខ​វិទ្យាល័យ​ព្រះ​យុគន្ធរ​ ក្នុង​សង្កាត់​បឹង​កេង​ទី​១​ ខណ្ឌចំការមន​ ។​
ប្រ​ភ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​ជនជាតិ​បរទេស​ម្នាក់​បាន​បណ្តើរ​កង់​ឆ្លងផ្លូវ​ត្រូវ​ស្ត្រី​វ័យក្មេង​ម្នាក់​ បាន​បើករថយន្ត​RANGE​ ROVER​មួយ​គ្រឿ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-5550​ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ បោះពួយ​លឿន​ស្លេវ​ បាន​បើក​បុក​ជន​ ជាតិ​បរទេស​ពេញទំហឹង​កិន​ស្លាប់​នៅ​កណ្តាលផ្លូវ​ ចំណែក​កង់​កិន​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ ។​ ភ្លាម​នោះ​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ តែ​ដោយសារ​រថយន្ត​បែក​ធុង​ទឹក​បើក​ទៅ​មុខ​លែង​រួច​ ទើប​សមត្ថកិច្ច​តាម​ទាន់​ ប៉ុន្តែ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ ។​ ជនជាតិ​បរទេស​ដែល​ស្លាប់​នោះ​មាន​វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ​។
ក្រោយ​ពេល​កើតហេតុ​សមត្ថ​បាន​យក​រថយន្ត​និង​កង់​ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​បន្ត​ ៕
ប្រភពពី នគរវត្ត


Read more: http://www.cambodiapage.info/?p=43046#ixzz3EgYF2gF2