PSG អត់មាន Ibrahimovic ទេ ពេលជួប Barca នៅ UCL យប់នេះ
ខ្សែប្រយុទ្ធមុតស្រួច Zlatan Ibrahimovic
នឹងមិនបានចូលលេងទេពេល Paris Saint German តទល់នឹង Barcelona
ក្នុង UEFA Champions League
នាម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះដោយសាររបួសកែងជើង។
PSG បានពិនិត្យចំពោះលទ្ធភាពដែលខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះអាច ចូលលេងបានកាលពីថ្ងៃចន្ទម្សិលមិញ ប៉ុន្តែរបួសរបស់គេមិនទាន់ជាសះស្បើយពេញលេញទាន់ការប្រកួតនោះ ទេ។ នេះជាក្ដីកង្វល់ដ៏ខ្លាំងមួយសម្រាប់អ្នកចាត់ការ Laurent Blanc ពីព្រោះគ្រប់ប្រកួតរបស់ PSG ដែលអវត្តមានខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតនេះ គឺអាចឈ្នះតែ៤០%ប៉ុណ្ណោះ។ កាន់តែធ្ងន់កទៀតនោះ ក្រុមម្ចាស់ជើងឯក Ligue 1 របស់បារាំង ក៏ត្រូវអវត្តមានខ្សែប្រយុទ្ធសំខាន់ម្នាក់ទៀតដែរគឺ Ezequiel Lavezzi ដោយសាររបួសសរសៃពួរ។
កាលពីប្រកួតសប្ដាហ៍ដំបូងក្នុងពូល F ក្រុម Barcelona រកបាន៣ពិន្ទុ ក្រោយឈ្នះ APOEL Nicosia ខណៈ PSG រកបានតែ១ពិន្ទុប៉ុណ្ណោះនៅទឹកដី Ajax។
ប្រែសម្រួល៖ សុខ មុន្នីរម្យ
ប្រភព៖ dailymail