One FC ញាក់សាច់កក្រើក កោះពេជ្រយប់មិញ
ការប្រកួតប្រដាល់ក្នុងទ្រុងអន្តរជាតិ Rise of the Kingdom
កាលពីយប់មិញបានធ្វើឲ្យកក្រើកសាលមហោស្រពកោះពេជ្រដោយទាំងគូ
មិត្តភាពជាតិ
និងអន្តរជាតិទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនពេញសាល។

គូប្រកួតមិត្តភាពជាតិ៤គូដំបូងសុទ្ធតែឆ្លងមិនដល់ទឹកទី២គឺ កីឡាករ សំ ថារ័ត្ន បានផ្តួលកីឡាការិនី វី ស្រីឆាយក្នុងទឹកទី១តាមរយៈកាចដៃឲ្យអាជ្ញាកណ្តាលបញ្ឈប់។ គូទី២ សំអាង ឌុន ផ្តួល ជិន ហេង ឲ្យសន្លប់ក្នុងទឹកទី១ ហើយ ចាន់ រតនាបានផ្តួលជើងឯកនៅស៊ីធីអិន ប្រាក់ ចាន់ ស៊ីនតាមរយៈជិះពីលើ ហើយវាយកណ្តាប់ដៃ ខណៈមាស ម៉ើចំណាយពេលដល់៤:០៧ នាទីទើបបំបាក់ ចាន់ ហេងបានតាមរយៈលោកអាជ្ញាកណ្តាលបញ្ឈប់។

គូទី៥ដែលជាគូអន្តរជាតិ អ្នកប្រដាល់ម៉ាឡេស៊ី Jian Kai Chee ត្រូវបានជើងខ្លាំងសិង្ហបូរី Amir Khan ផ្តួលក្នុងទឹកទី១ដោយជង្គង់ និងកណ្តាប់ដៃ។ ចំណែកអ្នកមកពីដែនកោះតៃវ៉ាន់ Sung Ming Yen ប្រើបច្ចេកទេស និងវាយកណ្ដាប់ដៃបានយ៉ាងល្អដើម្បីទទួលបានជ័យជម្នះដាច់លើជើង ខ្លាំងលេខ១ប្រចាំប្រទេសសិង្ហបុរី Redem Rahman បន្ទាប់ពីតស៊ូគ្នា៣ទឹក។

ចំពោះជើងខ្លាំងកម្ពុជា Suasday Chau ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេប្រចាំព្រឹត្តិការណ៍តស៊ូបាន ត្រឹមតែមួយទឹកប៉ុណ្ណោះក៏ត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ បន្ទាប់ពីត្រូវបានកីឡាករបារាំង Arnaud Lepont វាយសន្ធាប់មិនឲ្យតដៃរួច។

សម្រាប់ការប្រកួតដណ្តើមពានវគ្គផ្តាច់ព្រ័ត្រ លទ្ធផលបានទៅលើជើងខ្លាំង សំអា ឌុន បន្ទាប់ពី ចាន់ រតនាវាយខុសបច្ចេកទេស ហើយគណៈកម្មការប្រកួតសម្រេសផ្តល់លទ្ធផលទៅកូនសិស្សលោកគ្រូ ចាន់រាជ។

ដោយឡែកគូឯករងជើងខ្លាំងមកពីសហរដ្ឋអាមេរិក Caros Fodor បានផ្តួលអ្នកលេងគុនចម្រុះមកពីប្រទេសហុល្លង់ Vincent Latoel ក្នុងទឹកទី២។ គូឯកដណ្តើមខ្សែវាត់បានចំណាយពេលត្រឹមតែ២ទឹកប៉ុណ្ណោះ បន្ទាប់ពីជើងខ្លាំងប្រេស៊ីល Adriano Moraes ឃ្លេកជើងខ្លាំងហ្វីលីពីន Geje Eustaquio ឲ្យគោះដៃសំចុះចាញ់ដើម្បីគ្រងខ្សែក្រវាត់អន្តរជាតិគុនចម្រុះនៅ ស្រុកខ្មែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា