ដឹងហ្កង់របស់ ស្ដេចប្រដាល់ Muhammad Ali លក់បានប៉ុន្មានទេ?
ហ្កង់ដែលអតីតអ្នកប្រដាល់ Muhammad Ali
ពាក់កាលវាយឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកឆ្នាំ ១៩៦៤
អាចលក់បានដល់ទៅ ៨៣៦៥០០ដុល្លារអាមេរិក។

ហ្កង់ ប្រដាល់នោះ គឺនៅពេលដែល Ali វាយឈ្នះ Sonny Liston នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៦៤ ដើម្បីគ្រងខ្សែក្រវាត់ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន (កាលនោះ Ali មានឈ្មោះថា Cassius Clay)។ ការដាក់លក់នៅពេលនេះ គឺចំពេលគម្រប់ខួប៥០ឆ្នាំគត់នៃថ្ងៃប្រកួតនោះតែម្ដង។ យ៉ាងណាក្ដី អ្នកចំណាយលុយដ៏ច្រើនដើម្បីទិញហ្កង់នេះ មិនត្រូវបានគេបញ្ចេញអត្តសញ្ញាណឲ្យដឹងនោះទេ។
Muhammad Ali ត្រូវបានគេចាត់ទុកថាជាកំពូលអ្នកប្រដាល់ មួយរូបក្នុងប្រវត្តិសាស្រ្ដកីឡាប្រដាល់។ កំណត់ត្រាប្រកួតរបស់អតីតអ្នកប្រដាល់អាមេរិក វ័យ៧២ឆ្នាំរូបនេះ គឺប្រកួត៦១ដង ឈ្នះ៥៦ដង និងចាញ់៥ដង (វាយគូប្រកួតឲ្យសន្លប់៣៧ដង)។