នាង Marian Rivera និង ស្វាមីក្លាយជាតារាសម្ដែង ល្បី នៅទូទាំងតំបន់អាស៊ី

9/26/2014 0 Comments A+ a-

ហ្វីលីពីន៖ តារាស្រីប្រុសហ្វីលីពីន ហើយត្រូវជាប្ដីប្រពន្ធនឹងគ្នា មានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងតំបន់អាស៊ី និងលេចធ្លោបំផុត ធ្វើឲ្យទស្សនិកជន រាប់លាននាក់ មានការគាំទ្រលើទេពកោសល្យរបស់ពួកគេ គឺនាង Marian Rivera ដែលទស្សនិកជន នៅកម្ពុជាធ្លាប់ស្គាល់ថា ជា នាងមច្ឆា និងលោក Marian Dingdong Dantes ហៅ ប្រេដូ កំពុងតែត្រូវបានក្លាយជា តារាលេចធ្លោជាងគេ នៅក្នុងតំបន់អាស៊ី។
នាង Marian Rivera កើតនៅឆ្នាំ ១៩៨៤ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ហើយនាង Marian ជានិមិត្តរូបនៃភាពស្រស់ស្អាត និងភាពជោគជ័យ របស់ប្រទេសហ្វីលីពីន ។ នាង Marian Rivera ត្រូវបានទស្សនិកជនស្គាល់ថា ជាតារាម៉ូដែល តារាសម្តែង អ្នករាំ និងតារាចម្រៀងដ៏ល្បីល្បាញបំផុត ។ លើសពីនេះទៀតនាងត្រូវបានទស្សនិកជនដាក់ឈ្មោះថា "America's Most Beautiful Philippines" ។
នៅឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៤នាង Marian Rivera ត្រូវបានជាប់ឆ្នោតជាអ្នកមានសម្រស់ និងភាពសិចស៊ីដែល ប្រទេសហ្វីលីពីន ដែលជាចំណាត់ថ្នាក់ខ្ពស់ របស់ទស្សនាវដ្តី FHM ជាពិសេសនៅក្នុងឆ្នាំ២០០៨ និងឆ្នាំ ២០១៣ នាងទទួលបានចំណាត់ថ្នាក់កំពូល។
មុនពេលចូលពិភពសិល្បៈ នាង Marian Rivera បានបញ្ចប់ការសិក្សាចិត្តវិទ្យា ពីលោកវេជ្ជបណ្ឌិត ដឺឡា សាលី នៃសាកលវិទ្យាល័យ Dasmariñas។ មុខដ៏ស្រស់ស្អាត និងរាងកាយសិចស៊ី នាង Marian Rivera ត្រូវបានអ្នកដឹកនាំភាពយន្ត ហៅនាងមកថត ធ្វើឲ្យនាងទទួលបាន ភាពជោគជ័យភាពយន្ត ក្នុងប្រទេសហ្វីលីពីន ក្នុងរឿង "MariMar" ។
ចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលបានជួប លោក Marian Dingdong Dantes ក្នុងរឿង "MariMar" នោះ ពួកគេបាន ប្រកាសអាពាហ៍ពិពាហ៍នេះ ដែលប្រព្រឹត្តទៅ នៅថ្ងៃ ៣០ ខែធ្នូ ឆ្នាំដដែល នៅ ប្រទេសហ្វីលីពីន ហើយរហូតមកដលសព្វថ្ងៃនេះ តារាទាំងពីដួងនេះ ក៏នៅតែរក្សាបានកេរ្តិ៍ឈ្មោះល្បីល្បាញដដែល៕