Ji Eun ក្រុម Secret លេងស្ទីលថ្មីរឹតតែ ប្លែកជាងមុនក្នុង អាល់ប៊ុមទោលថ្មី
ក្រោយស្ងប់ស្ងាត់ការចេញអាល់ប៊ុមទោលមួយរយៈ Song Ji Eun សមាជិកក្រុមចម្រៀងនារីកូរ៉េ Secret បានត្រឡប់មកវិញជាមួយស្ទីលថ្មីប្លែកទៀតហើយ តាមរយៈបទចម្រៀងមួយបទ ក្នុងអាល់ប៊ុមទោលទី៣ មានឈ្មោះថា “Don’t look at me like that” ចេញកាលពីថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញនេះ ។
ក្នុងវីដេអូចម្រៀងបទនេះ មានលក្ខណៈប្លែកជាងបទចម្រៀងមុនៗ ដោយដៃនាងទាំងសងខាងមានចងច្រវាក់ជាប់ ហើយនាងត្រូវបានចាប់បង្ខំលក់ខ្លួន ដោយជនចម្លែកបិទម៉ាស ហើយបង្ខំឲ្យធ្វើរឿងដែលនាងមិនចង់ធ្វើផ្សេងទៀតផង ។
តារាវ័យ២៤ឆ្នាំរូបនេះធ្លាប់បានចេញអាល់ប៊ុមទោលទីមួយ តាមរយៈបទ “Going Crazy” នៅក្នុងឆ្នាំ ២០១១ និងបទ “False Hope ” ក្នុងអាល់ប៊ុមទោលទីពីរ នៅឆ្នាំ ២០១៣ ផងដែរ ។
ទស្សនាបទនេះតែម្ដង៖
ប្រែសម្រួល៖ វាចារ
ប្រភព៖ allkpop
ប្រភព៖ allkpop