Jessica ត្រូវបណ្ដេញចេញ ពីក្រុម Girls’ Generation ហើយមែនទេ?
តារាចម្រៀងកូរ៉េ Jessica ជាសមាជិកក្រុម Girls’ Generation
បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចលាចលបន្ទាប់ពីនាងបានសរសេរសារ
មួយលើបណ្ដាញសង្គម Weibo ថា នាងបានចាកចេញពីក្រុម Girls’
Generation ហើយ។

តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ បានសរសេរប្រាប់អ្នកគាំទ្រទាំង
៣លាននាក់លើបណ្ដាញ Weibo របស់នាងថា
“ខ្ញុំពិតជារំភើបណាស់ចំពោះព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រខាងមុខ
នេះ ក៏ប៉ុន្តែខាងក្រុមហ៊ុន
និងសមាជិក៨រូបទៀតបានប្រាប់ខ្ញុំនូវដំណឹងដ៏អាក្រក់មួយនៅថ្ងៃ
នេះថា ខ្ញុំលែងជាសមាជិកក្រុមទៀតហើយ។
ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងណាស់។ ក្ដីស្រឡាញ់
និងអ្វីគ្រប់យ៉ាងខ្ញុំបានធ្វើដើម្បីក្លាយជាសមាជិកល្អម្នាក់របស់
GG ប៉ុន្តែខ្ញុំត្រូវបង្ខំឲ្យដើរចេញ
ដោយមូលហេតុមិនសមទាល់តែសោះ”។
របាយការណ៍ពីសារព័ត៌មានកូរ៉េក៏បានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ សមាជិកទាំងអស់របស់ Girls’ Generation បានបង្ហាញខ្លួននៅប្រលានយន្តហោះ Incheon International ដើម្បីត្រៀមធ្វើដំណើរចូលរួមព្រឹត្តិការណ៍ “2014 Girls’ Generation First Fan Party – Mr.Mr in Shenzhen”។ ក៏ប៉ុន្តែគេមិនឃើញវត្តមានរបស់ Jessica នៅទីនោះឡើយដែលធ្វើឲ្យគេកាន់តែសង្ស័យចំពោះបញ្ហានេះថែមទៀត។
ប្រភពផ្ទៃក្នុងមួយចំនួនបានលើកឡើងថា Jessica ត្រូវបានបណ្ដេញចេញពីក្រុមដោយសារតែបញ្ហារៀបការ។
ដោយឡែកមតិមួយចំនួនទៀតបានលើកឡើងថា ប្រហែលជាមានជនខិលខូច hack ចូលគណនី Weibo របស់ Jessica ច្រើនជាង ព្រោះថាសមាជិក Girls’ Generation ទាំងអស់រួមទាំង Jessica ទើបតែបន្តកុងត្រាជាមួយផលិតកម្មកាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ។
ក្រោយលេចឮព័ត៌មាននេះ ផលិតកម្ម SM Entertainment មិនបាននិយាយបដិសេធ ឬក៏យល់ស្របចំពោះបញ្ហានេះនោះទេ ដោយគ្រាន់តែនិយាយថា “យើង មិនទាន់អាចនិយាយថារឿងអ្វីកំពុងកើតឡើងនោះទេ ប៉ុន្តែយើងកំពុងទាក់ទងជាមួយអ្នកដែលពាក់ព័ន្ធដើម្បីស្វែងរកការ ពិតក្នុងបញ្ហានេះ“។
តើ Jessica ពិតជាចេញពីក្រុម Girls’ Generation មែនឬយ៉ាងណា? សូមរង់ចាំតាមដានបន្តជាមួយ Sabay ជាបន្តទៀត។
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi ,allkpop

សមាជិក ៨នាក់របស់ SNSD នៅប្រលានយន្តហោះ Incheon ព្រឹកមិញ
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi ,allkpop