អាមេរិក និងសម្ព័ន្ធមិត្តកម្ទេច រោងចក្រប្រេងរបស់ ពួករដ្ឋឥស្លាម ISIS
អាមេរិក និងប្រទេសសម្ព័ន្ធមិត្ត កាលពីថ្ងៃពុធម្សិលមិញ
បានកម្ទេចទីតាំងច្រើនកន្លែងរបស់ពួករដ្ឋឥស្លាមជ្រុលនិយម ISIS
នៅភាគខាងកើតស៊ីរី ក្នុងនោះក៏មានរោងចក្រប្រេងយានយន្តដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Navy Rear Adm. John Kirby ប្រាប់ CNNថា ការវាយប្រហារជើងអាកាសលើរោងចក្រប្រេងនេះ ដើម្បីកាត់ជំនួយរបស់ពួក ISIS ដែលអាចរកបាន២លានដុល្លារក្នុងមួយថ្ងៃ។
លោក Kirby បន្តថា យន្តហោះចម្បាំងមកពីអារ៉ាប៊ីសាអ៊ូឌីត និង អេមីរ៉ាតអារ៉ាប់រួម បានហោះចេញជាមួយយន្តហោះអាមេរិកក្នុងសហប្រតិបត្តិការ ហើយបានកម្ទេចទីតាំងក្រុមរដ្ឋឥស្លាមចំនួន១២កន្លែង។
ខណៈយោធាអាមេរិកកំពុងវាយតម្លៃលើការខូចខាត លោក Kirby និយាយថា ការវាយប្រហារគឺទទួលបានជោគជ័យ។ “យើងជឿជាក់ថា យើងបានកម្ទេចអ្វីដែលចង់បាន ហើយយើងបានធ្វើឱ្យខូចខាត ចំពោះអ្វីយើងត្រូវការ”។

ការវាយប្រហារជើងអាកាសបានកើតឡើងប៉ុន្មានម៉ោង ក្រោយលោក បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យមានវិធានការណ៍រួបរួមមួយ ប្រឆាំងពួករដ្ឋឥស្លាមជ្រុលនិយមនេះ៕
ប្រែសម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ edition