តម្លៃដើម iPhone 6 អស់ប៉ុណ្ណឹងសោះ ម៉េចលក់ជាង ១ពាន់ដុល្លារ?
អាន៖ អតិថិជនខ្មែរម្នាក់កាន់លុយជាង មួយម៉ឺនដុល្លារចាំទិញ iPhone 6/6Plus
ខាងក្រោមនេះជាតម្លៃដែល Sabay ទទួលបានពីបណ្ដាហាងលក់ទូរសព្ទមួយចំនួននៅរាជធានីភ្នំពេញ ម៉ោង ១១ ព្រឹកនេះ កាលពីថ្ងៃទី ២០ កញ្ញា៖
-iPhone 6 16 GB តម្លៃប្រហែល ១.៤០០ ដុល្លារអាមេរិក
-iPhone 6 64 GB តម្លៃប្រហែល ១.៦០០ ដុល្លារអាមេរិក
-iPhone 6 128 GB តម្លៃប្រហែល ១.៧០០ ដុល្លារអាមេរិក
-iPhone 6 Plus ទំហំ 64 GB តម្លៃជាង ២.៤០០ ដុល្លារអាមេរិក
-iPhone 6 Plus ទំហំ 128 GB តម្លៃជាង ២.៥០០ ដុល្លារអាមេរិក
តម្លៃសុទ្ធតែជាង ១ពាន់ដុល្លារ ចុះថ្លៃដើមផលិតប៉ុន្មានទៅ? យោងតាមប្រភពពី CNN បានឲ្យដឹងថា តម្លៃទាំង 6 និង 6 plus ក្នុងមួយគ្រឿងៗ Apple ចំណាយតែ ២២៧ ដុល្លារអាមេរិកប៉ុណ្ណោះ។ ខាងក្រោមនេះជាតម្លៃទៅតាម Hadware សំខាន់ៗ ដូចជា៖
-បន្ទះBoard៖ ១២៦ ដុល្លារ
-អេក្រង់៖ ៤១,៥០ ដុល្លារ
-កាមេរ៉ា៖ ១៦,៥០ ដុល្លារ
-ឧបករណ៍បំពងសំឡេង៖ ៧ ដុល្លារ
-ថ្ម៖ ៣,៥០ដុល្លារ
-ថ្លៃចំណាយដទៃទៀត៖ ៣២,៥០ ដុល្លារ
ដូច្នេះតម្លៃសរុប របស់ទូរសព្ទជាទីស្រលាញ់ រហូតមានអ្នកខ្លះចងមុង ដេកចាំទិញ ឬមានអ្នកខ្លះកាន់លុយរាប់ម៉ឺនដុល្លារ ទៅទិញ iPhone ស៊េរី ថ្មីទាំងពីរម៉ូដែលនេះ គឺ ថ្លៃដើមដែល Apple ចាយសម្រាប់ផលិត ទាំងអេក្រង់ ៤,៧ អ៊ីញ សម្រាប់iPhone 6 អស់តែ ២២៧ដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់ iPhone 6 plus អាចលើសហ្នឹងតិចតួច ព្រោះអេក្រង់ធំជាង (៥,៥អ៊ីញ)។
វីដេអូបញ្ជាក់ពីតម្លៃ៖
និយាយទៅមើល៍ ថាតើ គួរចំណាយប្រាក់ ជាង ១ពាន់ ឬ ២ពាន់ដុល្លារ ទិញiPhone ស៊េរីថ្មីហ្នឹង មួយគ្រឿងទេ?
ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ cnn