Hacker វាយប្រហាររដ្ឋា ភិបាលវៀតណាម ជាងមួយពាន់ Website
សមាគមសុវត្ថិភាពព័ត៌មានវៀតណាម (VNISA)
ថ្មីៗនេះបានចេញសេចក្ដីប្រកាសថា ពីរសប្ដាហ៍ដំបូង នៃខែកញ្ញា នេះ
មានគេហទំព័រវៀតណាម ច្រើនជាង
១ពាន់ស្ថាប័នរងការវាយប្រហារដោយក្រុមHacker
ដោយក្នុងនោះមានមួយចំនួនជារបស់រដ្ឋ។
លោក Tran Quang Chien ប្រធានសមាគម NVISA ឲ្យដឹងថា មានគេហទំព័ររបស់រដ្ឋ (.gov.vn) ចំនួន ៣០ និង ស្ថាប័នអប់រំ (.edu.vn) រងការប៉ះពាល់ក្នុងចំណោម គេហទំព័ររងគ្រោះសរុប ១.០៩៣។ សមាគមមានសមត្ថកិច្ចលើការវាយប្រហារដ៏ច្រើនលើសលប់ដែលមិនធ្លាប់មាន អំឡុង ពីរសប្ដាហ៍បែបនេះ បានបង្ហាញពីតម្រុយថា Hacker ទាំងនោះភាគច្រើនមកពី ប្រទេសចិន ឥណ្ឌូណេស៊ី ស៊ីរី និងទួរគី។ បើទោះជាកំណត់អត្តសញ្ញាណបែបនេះក្ដី ក៏មន្ត្រីរូបនេះ មិនបានលាតត្រដាងពីទំហំខូចខាត (ទិន្នន័យ) ពីការឈ្លានពានរបស់Hacker ទាំងនោះដែរ៊។
ថ្នាក់ដឹកនាំដដែលបញ្ចេញតួលេខទៀតថា ចាប់តាំងពីដើមឆ្នាំ ២០១៤មក គេហទំព័រដែលទទួលរងការវាយប្រហារមានរហូតដល់ទៅ ៤.៧៦៧។
ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ vietnamnet