iPhone 6 និង iPhone 6Plus ចេញលក់នៅ លើទីផ្សារ ២២បន្ថែមទៀត
កាលពីថ្ងៃទី១៩ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់ iPhone 6 និង iPhone 6Plus ជាផ្លូវការនៅលើទីផ្សារចំនួន ៩ ដោយក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អូស្ត្រាលី ជប៉ុន ហុងកុង និងសិង្ហបុរី។
នៅថ្ងៃនេះ Apple បានប្រកាសដាក់លក់ iPhone 6 និង iPhone 6Plus នៅលើទីផ្សារចំនួន ២២បន្ថែមទៀត ក្នុងនោះរួមមាន អូទ្រីស ប៊ែលហ្សិក ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ អ៊ីតាលី ហូឡង់ នូវែលហ្សេឡង់ ន័រវ៉ែស ព័រទុយហ្គាល់ កាតា រុស្សី អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ ស៊ុយអែត ស្វីស តៃវ៉ាន់ តួកគី អារ៉ាប់រួម, Isle of Man,Liechtenstein និង Luxembourg។
គួរបញ្ជាក់ផងដែរថា របាយការណ៍បឋមពី ក្រុមអ្នកវិភាគបានឲ្យដឹងថា iPhone 6 និង iPhone 6Plus ប្រហែលជាលក់បានជាង ១០លានគ្រឿង ចាប់តាំងពីថ្ងៃចេញលក់ រហូតមកដល់ពេលនេះ ៕