CNRP នឹងធ្វើវិសោធនកម្ម ច្បាប់ការងារ ដើម្បីកំណត់ប្រាក់ខែ យ៉ាងតិច ១៥០ដុល្លារ
ភ្នំពេញ៖
គណបក្សសង្គ្រោះជាតិ (CNRP) នឹងធ្វើ វិសោធនកម្មច្បាប់ការងារ
ដើម្បីកំណត់ប្រាក់ បៀវត្សរ៍អប្បបរិមា យ៉ាងតិច១៥០ដុល្លារ
ជូនកម្មករបំរើការងារក្នុងវិស័យកាត់ដេរ។
ការសន្យារបស់គណបក្ស សង្គ្រោះជាតិដូចនេះ បន្ទាប់ពីលោក Tom Dodd ប្រធាននាយក ដ្ឋានកិច្ចការអាស៊ី នៃ ក្រសួងការបរទេសប្រទេសអង់គ្លេស លើកជាកង្វល់ជុំវិញប្រាក់ខែកម្មករ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធាន ស្ដីទីរដ្ឋសភា លោក កឹម សុខា នៅព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងនៅចំពោះអ្នកកាសែតថា ចំពោះការលើកឡើងរបស់ លោក Tom Dodd ត្រូវបានគណបក្សសង្គ្រោះជាតិ ឆ្លើយតបដោយទទួលស្គាល់ថា ប្រាក់ខែកម្មករនៅកម្ពុជា បើ ប្រៀបធៀបជាមួយប្រទេសជិតខាង គឺកម្ពុជាពិតជាមានកម្រិតទាបជាងគេមែន។
លោក យឹម សុវណ្ណ បន្តថា «គណបក្សសង្គ្រោះជាតិ នឹងធ្វើការតស៊ូមតិបន្តទៀត គឺពិនិត្យ ពិចារណា ទៅលើការធ្វើ វិសោធនកម្មច្បាប់ការងារ ដែលកំណត់ប្រាក់បៀវត្សរ៍អប្បបរិមាយ៉ាងតិច ១៥០ដុល្លារ។ ហើយទន្ទឹមនឹងនេះ យើង នឹងជួយបរិយាកាសផ្នែកវិនិយោគទុន ធ្វើយ៉ាងណាទប់ស្កាត់អំពើពុករលួយ ពោល គឺជំរុញឲ្យមានការគោរពច្បាប់ ត្រឹមត្រូវ»។
បើតាមលោក យឹម សុវណ្ណ បញ្ហារាំងស្ទះដល់ការដំឡើងប្រាក់ខែកម្មករ បណ្ដាមកពីបញ្ហាអំពើពុករលួយ និងប្រព័ន្ធ តុលាការ។ ក្នុងជំនួបពិភាក្សានាព្រឹកមិញ គណបក្សសង្គ្រោះជាតិ ក៏បានជំរាបជូនលោក Tom Dodd នូវចំណុច ខ្លាំង និង ចំណុចខ្សោយជុំវិញការអនុវត្តកិច្ចព្រមព្រៀង នយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ ផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្ដីទីរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោក Tom Dodd ប្រធាន នាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងការបរទេស ប្រទេសអង់គ្លេស ជំនួសសម្ដេច ហេង សំរិន គ្រាសម្ដេចបានជាប់ បំពេញការងារនៅក្រៅប្រទេស៕

__________________________
ភ្តល់សិទ្ធិដោយ៖ DAP NEWS