បុរសម្នាក់ដួលចូល ឆ្នាំបបរព្រោះងងឹតមុខ
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងបរិវេនវត្ដខ្ពព ក្នុង ភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្ដ ត្បូងឃ្មុំ។ ជនរងគ្រោះឈ្មោះ សយ សេន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។
ប្រភពព័ត៌មានពីសាច់ញាតិឈ្មោះ វ៉ាន់ សុខា ត្រូវជាបងថ្លៃបានឱ្យដឹងថា ក្នុងរដូចដាក់បិណ្ឌនេះ ថ្ងៃកើតហេតុគឺ ត្រូវវេនប្អូនថ្លៃខ្លួន(ជនរងគ្រោះ) ហើយ គេបានមកដេកចាំធ្វើម្ហូបនិងដាំបបរ ទុកសម្រាប់ប្រគេនព្រះសង្ឃ និងទទួល ភ្ញៀវក្នុងវត្ដខ្ពប។ លុះពេលទៀបភ្លឺថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤ សាច់ញាតិបាន ក្រោកពីដំណេកដើម្បីដាំបបរ១ខ្ទះធំ ដែលកំពុងពុះនិងឆ្អិនទៅហើយ ស្រាប់តែ ជនរងគ្រោះក្រោកពីអង្រឹងមកទាំងមមីងមមាំងនៅក្បែងកន្លែងចុងភៅ ក៏ងងឹត មុខដួលចូលខ្ទះរលាកពេញខ្លួនតែម្ដង។ ក្រោយមកក៏ត្រូវបានសាច់ញាតិ ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដ ផងដែរ ៕
_________________
ប្រភពពីនគរវត្ត