គណៈកម្មការចម្រុះ ចុះអនុវត្ដន៍ស.ជ.ណលេខ៥៦៤ របស់ទីស្ដីការគណៈ រដ្ឋមន្ដ្រី ពំុទទួលបានលទ្ធផលឡើយ
ការចុះអនុវត្តន៍ ស.ជ.ណ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ គឺមានការផ្ទុះហិង្សាមួយប្រាវ រវាងកម្លាំងសមត្ថកិច្ច ជាមួយនឹងប្រជាពលរដ្ឋ ពំុទទួលបានលទ្ធផលឡើយ។
គណៈកម្មការចម្រុះចុះអនុវត្ដន៍លិខិត លេខ៥៦៤ស.ជ.ណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិ បាលរងខណ្ឌពោធិ៍សែនជ័យ និងមានការ ចូលរួមពី ប៊ិន ស៊ីនាថ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល, លោក យឹម សារ៉ាន់ អធិការ នគរបាលខណ្ឌ, លោក ជឹម ឫទ្ធី មេបញ្ជា ការកងរាជអាវុធហត្ថខណ្ឌ, លោក យិន គា នាយករដ្ឋបាលខណ្ឌ, លោក សុខ អ៊ែល ចៅសង្កាត់កាកាប, លោក ហេង សួរ មេ ភូមិកាកាប ដែលគណៈកម្មការនេះមាន ភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងការវាស់វែងកំណត់ព្រំដី ក្នុងការធ្វើរបងហ៊ុំព័ទ្ធលើដីទំហំ ០៥ហិកតា ០៦អា៧៥សង្ទីអា របស់ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ។
លោក ឃឹម ស៊ុនសូដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា លោក មេធាវី កៅ ទី បានមករារាំងមិនឱ្យសមត្ថកិច្ចនិងអាជ្ញាធរចុះអនុវត្ដន៍តាមស្មារតីស.ជ.ណលេខ៥៦៤ ប៉ុន្ដែករណីនេះលោកក៏បានប្រាប់ទៅលោកមេធាវីថាគណៈកម្មការចម្រុះនេះ គឺអនុវត្ដន៍ទៅតាមស.ជ.ណលេខ៥៦៤, លិខិតសាលា រាជធានីភ្នំពេញលេខ១៧៤ល.ស.ច.ស.ម.ខ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ របស់អភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដូច្នេះ បើលោកមេធាវីគាត់មានលិខិត ណាមួយដែលចេញដោយសាលារាជធានី ភ្នំពេញ ឬអភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យផ្អាកការចុះអនុវត្ដន៍ស្មារតីស.ជ.ណ លេខ៥៦៤នេះ លោកនឹងអនុវត្ដន៍តាម។
ខណៈដែលមានការរារាំងពីលោកមេធាវី កៅ ទី មិនឱ្យគណៈកម្មការចម្រុះ របស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យអនុវត្ដន៍លិខិតលេខ៥៦៤ស.ជ.ណនេះ ប្រជាពលរដ្ឋ ១២០គ្រួសារ បានខឹងសម្បាយ៉ាងខ្លាំង ហើយពួកគាត់បញ្ជាក់ថា ដីទំហំ០៥ហិកតា០៦អា៧៥សង្ទីអាជាដីរបស់ពួកគាត់ដែល រាជរដ្ឋាភិបាលប្រគល់ឱ្យស្របច្បាប់ មិនត្រូវមានវត្ដមានលោកមេធាវីមកធ្វើការ រារាំងនេះឡើយ។ ក្នុងនោះលោកមេធាវី ក៏បានចោទប្រកាន់ទៅលើប្រជាពលរដ្ឋ និងអាជ្ញាធរថា បានប្រព្រឹត្ដអំពើពុក រលួយ ហើយប្រជាពលរដ្ឋបានបញ្ចេញ នូវប្រតិកម្មស្រែកបណ្ដេញលោកមេធាវី ចេញពីកន្លែងទីតាំងដែលគណៈកម្មការ ចម្រុះខណ្ឌពោធិ៍សែនជ័យចុះអនុវត្ដន៍ ស្មារតីលិខិតលេខ៥៦៤ស.ជ.ណ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា អ្វីដែល លោកមេធាវីចោទប្រកាន់ថាពួកគាត់ បានប្រព្រឹត្ដអំពើពុករលួយ និងមករារាំង ចំពោះគណៈកម្មការចម្រុះចុះមកអនុវត្ដន៍ ស្មារតីស.ជ.ណលេខ៥៦៤ ដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងវាស់វែងព្រំដីក្នុងការធ្វើរបងហ៊ុំព័ទ្ធលើដី ខាងលើនេះ ពួកគាត់នឹងដាក់ពាក្យបណ្ដឹង ទៅគណៈមេធាវី និងអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ ហេតុអ្វីក៏លោកមេធាវី កៅ ទី មិនគោរពទៅតាមវិជ្ជាជីវៈនិងច្បាប់៕
ប្រភពពី Free Press Magazine