ចំណុចសំខាន់ៗ ដែលធ្វើឱ្យសិច ដល់កំពូល

9/24/2014 0 Comments A+ a-

ប្រសិនបើគូស្វាមី នីមួយៗ មានវ័យរំលង ផុតពីភាពយុវវ័យ ទៅហើយនោះ ការអនុវត្ដន៍ ការងារសិចជាប់ ជានិច្ចកាល អាចនឹង ប្រព្រឹត្ដទៅបាន ។ ក៏ប៉ុន្ដែអ្វីដែលទាមទារ ជាចាំបាច់ ឱ្យអ្នកទាំង២មានកិច្ច សហការគ្នាដើម្បីសាង វាឡើង ដែលវិធីនេះនឹងជួយឱ្យ កើតមានសិច បានរលូន មិនថាវ័យណានោះឡើយ ។
ប្រសិនបើអ្នកមាន បំណងប្រាថ្នាសាកល្បង គួរធ្វើតាមការណែនាំ ដូចខាងក្រោមនេះ ៖
១-ធ្វើកិច្ចការអ្វីឱ្យប្រហាក់ប្រហែលគ្នា ៖ បើមានពេលវេលាសម្រាក ផ្ទាល់ខ្លួនដែលក្នុងអំឡុងពេល ប្រហាក់ប្រហែល គ្នានោះ អ្នកគួរទទួលទាន អាហារពេលព្រឹក ឬអាហារពេលល្ងាចរួមគ្នា ។ ប្រសិនបើមានពេលវេលាសម្រាក គួរទៅ ដើរកម្សាន្ដនៅ តំបន់មាត់សមុទ្រ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ ដែលអ្នកសាងកន្លងមក ពេលនោះអ្នកប្រាកដជា ទទួលបាននូវអារម្មណ៍ សិចពុះកញ្ជ្រោលជាមិនខាន ។
២-សាកល្បងធ្វើអ្វីថ្មីៗ ដោយកុំគិតថា វាជាការស្មុគស្មាញ ៖ ព្រោះការសាកល្បងនូវ អ្វីថ្មីៗ មិនមែនមាន ន័យដៅទៅ ដល់ការធ្វើ ដំណើរឆ្ងាយៗ ឬក្នុងទីកន្លែងប្លែកៗតែម្យ៉ាង នោះទេ ។ ក៏ប៉ុន្ដែការផ្លាស់ប្ដូរមុំនៅលើគ្រែ ដោយសាកល្បង រួមភេទ នៅក្នុងបន្ទប់ទឹក នៅក្នុងបន្ទប់ទទួលភ្ញៀវ នៅក្នុងបន្ទប់ផ្ទះបាយផ្ទាល់ខ្លួនផ្លាស់ប្ដូរក្បាច់ បច្ចេកទេស ផ្លាស់ប្ដូរ ពេលវេលា ផ្លាស់ប្ដូរឈុតដំណេក ធម្មតាទៅជាឈុតមួយ ដែលសិចស៊ី មានក្លិនទឹកអប់ក្រអូប គួរឱ្យទាក់ទាញ ព្រមទាំង ការតុបតែងផ្កាឱ្យមានសោភ័ណ ភាពនៅក្នុងបន្ទប់ដេក ។ល។ ប៉ុណ្ណឹងក៏អាចធ្វើឱ្យមាន ការចម្លែកទាំង អារម្មណ៍ និងភ្នែកបាន ដែរ ។
៣-ទំនាក់ទំនងដល់បញ្ហា ឬក្ដីកង្វល់របស់ ភាគីណាមួយដែលកំពុងកើតឡើង ៖ ការទំនាក់ទំនងក្នុងផ្លូវ វិជ្ជមានភាគី នីមួយៗ គួរសម្ដែង ការអរគុណដល់គ្នា ទៅវិញទៅមកក្នុងរឿងល្អៗ ក្រោយពេលភាគីណាមួយបាន ផ្ដល់សេចក្ដីសុខ ឱ្យ គ្នាទៅវិញទៅមក ឬបើពុំនោះទេយើងក៏អាច ពិភាក្សាគ្នា ដើម្បីរកដំដោះស្រាយល្អៗ ថាតើ ហេតុ អ្វីបានជាជីវិត ស្នេហា របស់ពួកយើងមិន ត្រឡប់ទៅរកភាពស្រស់ស្រាយ ស្រៀវស្រើបដូច ពីពេលមុន ។
៤-សាងអារម្មណ៍ស្រស់ស្រាយ ៖ តើអ្នក ជឿ ឬទេថា អារម្មណ៍ស្រស់ស្រាយវាអាចសាង នូវអ័រម៉ូន ម្យ៉ាង ឈ្មោះ ដូប៉ាមីន ដែលជាអ័រម៉ូន ជួយភ្ញោចឱ្យមានកិច្ចការសិចឡើង ។ ដូច្នេះការមើលខ្សែវីដេអូ បែបរ៉ូមេនទិក ឬកំប្លុកកំប្លែង ដែលអង្គុយទស្សនារួមគ្នា ឬក៏ទិញសៀវភៅកំប្លែង មកអានចែកគ្នាស្ដាប់ ពោលគឺរឿងដែល ធ្វើឱ្យ អារម្មណ៍ស្រស់ ស្រាយ ផ្ទុះសំណើចឡើងបាន ក៏ជាមធ្យោបាយមួយល្អបំផុត ព្រោះក្រៅពីជួយកាត់រំសាយបាននូវ អារម្មណ៍ ធុញ ថប់តប់ប្រមល់ ហើយនោះវាក៏ជាការដាស់ អារម្មណ៍ផ្លូវសិចឱ្យ ត្រឡប់មករកភាពស្រស់ស្រាយ ស្រើបស្រាល រំភើប ញាប់ញ័រ និងដំណើរការសិចយ៉ាងរលូន ទៀតផង ។
៥-ថ្ងៃនេះតើអ្នកបានឱបគ្នាដែរ ឬអត់ ៖ គូស្នេហ៍ទាំងអស់ត្រូវចងចាំថា ការប៉ះពាល់ការ ឱបថើប ការ បបោសអង្អែល ឬធ្វើម៉ាស្សាឱ្យគ្នា ទៅវិញទៅមក រហូតដល់សាច់ដុំបានដំណើរការល្អ វាគឺជាទង្វើដែលអាច ជួយសាងនូវទំនាក់ទំនង យ៉ាងស្អិតល្មួតរហូត ដល់មិនអាចកាត់ស្មាន បានទៀតផង ។ ភាគច្រើនទង្វើខាងលើ ទាំងអស់នេះអាចនាំគូស្នេហ៍ ទាំងអស់ឆ្ពោះទៅរកសិចមួយ ដែលមានលក្ខណៈគួរឱ្យពេញចិត្ដស្ទើរតែមិនអាចបំភ្លេច បាននូវរសជាតិនៅក្នុងពេល នោះ ទៀតផង ៕
www.lookingtoday.com