អត្ថប្រយោជន៍៥ យ៉ាងទទួលបាន ពីការផឹកកាហ្វេ

9/24/2014 0 Comments A+ a-

យោងតាមគេហទំព័ររបស់ Bodybuilding បានឲ្យដឹងថា មនុស្សភាគច្រើនតែង យល់ឃើញថា ការទទួលទានកាហ្វេនឹង អាចជួយឲ្យពួកគេ ស្វាងពីភាពងងុយគេង និងមានអារម្មណ៏ស្រស់ស្រាយ។ ប៉ុន្តែទាំងនេះ គឺគ្រាន់តែជាចំណុចវិជ្ជមានមួយប៉ុណ្ណោះ ដែលពួកគេបានដឹងអំពីវា។ ខាងក្រោមនេះ អត្ថប្រយោជន៍ទាំង ៥ យ៉ាងដែលទទួលបាន ពីការផឹកកាហ្វេ៖
១. ការពារជម្ងឺទឹកនោមផ្អែម
តាមការសិក្សាថ្មីមួយបានបង្ហាញថា ការផឹកកាហ្វេក្នុងមួយថ្ងែ ៧ ពែងឲ្យបានទៀងទាត់ អាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម និងការពារពីការកើតជម្ងឺទឹកនោមផ្អែមទៀតផង។
 ២. ប្រឆាំងនឹងជម្ងឺមហារីក
ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌល សុខភាពយោធានៅក្នុងទីក្រុង Yaounde ប្រទេស Cameroon បានបញ្ជាក់ប្រាប់ថា ការផឹងកាហ្វេឲ្យបានទៀងទាត់ អាចជួយឲ្យថយចុះហានិភ័យ នៃជំងឺមហារីកផ្សេងៗដូចជា ថ្លើម តម្រងនោម ពោះវៀនធំ និងរន្ធគូថជាដើម។
៣. កាត់បន្ថយជម្ងឺរលាកសន្លាក់
ពិសាកាហ្វេយ៉ាងហោចណាស់ឲ្យបាន ៤ ពែងក្នុងមួយថ្ងែ អាចជួយឲ្យកាត់បន្ថយជម្ងឺរលាកសន្លាក់រហូតទៅដល់ ៤០ ភាគរយឯណោះ ជាពិសេសអាចជួយកាត់បន្ថយ ការផលិតទឹកអាស៊ីត នៅក្នុងរាងកាយ ដែលវាជាកត្តាដ៏ចម្បងក្នុង ការបង្ករឲ្យមានជម្ងឺរលាក់សន្លាក់នេះ។
 ៤. ការពារជម្ងឺញ័រសាច់ដុំ
តាមការសិក្សាមួយក៏ បានរកឃើញផងដែរថា លោកអ្នកគ្រាន់តែពិសាកាហ្វេឲ្យបាន ៥ ពែងក្នុងមួយថ្ងែ អាចជួយកាត់បន្ថយអត្រានៃ ការកើតជម្ងឺញ័រសាច់ដុំបាន យ៉ាងមានប្រសិទ្ធភាព។
 ៥. ជួយសម្រកទម្ងន់
 ការផឹកកាហ្វេមិនត្រឹមតែ បង្កើនអត្រានៃការរំលាយអាហារ របស់រាងកាយនោះទេ ក៏ប៉ុន្តែថែមទាំងអាចជួយដុត បំផ្លាញជាតិកាឡូរីបានយ៉ាងល្អ ដែលអាចធ្វើឲ្យអ្នកគេចផុត ពីការទ្បើងទម្ងន់ផងដែរ៕
Photo by LookingTODAY