គ្រាន់តែស្នេហា មានភាពផ្អែមល្ហែម អាចធ្វើឲ្យមាន សុខភាពល្អបានដែរ?
ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ទំនាក់ទំនងផ្អែមល្ហែម
ស្អិតល្មួតរវាងដៃគូស្នេហា អាចផ្ដល់ផលវិជ្ជមានចំពោះសុខភាព។

ចុចអាន៖ ៤យ៉ាងធ្វើឲ្យស្រីៗលង់ លែងទៅណារួច
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ natureworldnews
យោងតាមក្រុមអ្នកសង្គមវិទ្យារបស់
សាកលវិទ្យាល័យ Georgia បានឲ្យដឹងថា គូស្វាមីភរិយា ឬគូសង្សារ
មានសុខភាពល្អជាងក្រុមមនុស្សដែលមិនទាន់រៀបការ
ឬមិនទាន់មានស្នេហា។ ម្យ៉ាងវិញទៀត
ការស្រាវជ្រាវខាងលើក៏បានរកឃើញដែរថាដៃគូស្នេហាមានពូជសាសន៍
ផ្សេងគ្នា
មិនសូវមានផលល្អចំពោះសុខភាពដូចអ្នកមានពូជសាសន៍ដូចគ្នានោះទេ។
Ashley Barr
ប្រធានក្រុមស្រាវជ្រាវដែលទើបបញ្ចប់ថ្នាក់បណ្ឌិតផ្នែក
វិទ្យាសាស្ត្របាននិយាយថា៖
“អ្វីដែលអស្ចារ្យសម្រាប់ការស្រាវជ្រាវនេះ
គឺការរកឃើញថាទំនាក់ទំនងស្នេហាដែលមានភាពផ្អែមល្ហែម រ៉ូមែនទិច
អាចមានទំនាក់ទំនងចំពោះសុខភាព។
យើងបានសួរសំណួរជាច្រើនទៅកាន់ដៃគូស្នេហា
ដើម្បីទទួលបានលទ្ធផលនេះ”។
ការស្រាវជ្រាវផ្សេងៗទៀតកន្លងមក
ក៏ធ្លាប់រកឃើញទំនាក់ទំនងរវាងស្នេហា និងសុខភាពនោះដែរ។
ការស្រាវជ្រាវទាំងនោះ បានរកឃើញថា គូស្នេហ៍ដែលរីករាយជាមួយគ្នា
មានហានិភ័យកើតជំងឺបេះដូងតិច
ព្រមទាំងអាចកាត់បន្ថយជំងឺមហារីកបានថែមទៀតផង៕
ចុចអាន៖ ៤យ៉ាងធ្វើឲ្យស្រីៗលង់ លែងទៅណារួច
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ natureworldnews