សឿ សុធារ៉ា ហួសចិត្តនឹង ដំណឹងថានាងពិបាកចិត្ត រហូតធ្លាក់ខ្លួនស្គមរីងរៃ

9/04/2014 0 Comments A+ a-

sotheara
ភ្នំពេញ៖ តារាសម្ដែងកូន១ តែនៅរក្សាសម្រស់ ដ៏ស្រស់សោភា អ្នកនាង សឿ សុធារ៉ា ជាឧត្តមភរិយា ដ៏ប្រពៃរបស់តារាចម្រៀង ជាប់កិច្ចសន្យា ប្រចាំផលិតកម្ម រស្មីហង្សមាស លោក សាពូន មីដាដា ជារឿយៗ ត្រូវបានសារព័ត៌មាន ក្នុងស្រុកមួយចំនួន លួចវាយប្រហារជាប្រចាំ ពោលគឺគ្រាន់តែអ្នកនាង មិនញញឹមញញែម ក៏យកទៅចុះផ្សាយថា អ្នកនាងបៀមទុក្ខរីងរៃ គ្រំាគ្រាចិត្ត ទុក្ខធំស្មើមហាសមុទ្រ រហូតចុះស្គម ព្រោះតែរឿងគ្រួសារ ជាដើម ធ្វើឲ្យនាងអាក់អន់ស្រពន់ចិត្ត មិនស្ទើរនោះទេ ។
ជាការពិត ក្រោយពីបាត់បង់បងប្រុស ជាទីស្រលាញ់ រួចមក អ្នកនាងពិតជាបាត់បង់ ស្នាមញញឹមខ្លះៗ ដោយស្វ័យប្រវត្តិ ព្រោះពិបាកទទួលយក នូវការបាត់បង់យ៉ាងតក់ក្រហល់បែបនេះ បានណាស់ ។ ម្យ៉ាង លោក សឿ រ៉ាវុធ នេះហើយ ដែលដឹកដៃ សឿ សុធារ៉ា ចូលក្នុងវិស័យសិល្បៈ នឹងតាមថែរក្សាប្អូនស្រី រហូតមានឈ្មោះល្បីល្បាញដល់សព្វថ្ងៃ ។
ប្រភពជិតស្និទ្ធ សឿ សុធារ៉ា បានបង្ហើបប្រាប់ឲ្យដឹងថា បន្ទាប់ពីឃើញព័ត៌មានទាំងនោះហើយ នាងក៏លួចសើច ព្រោះ សរសេរដូចជាបំផ្លើស ពីការពិតពេក ។ សឿ សុធារ៉ា ទទួលស្គាល់ថា នាងមិនសប្បាយចិត្ត ដោយសារតែបាត់បង់បងប្រុស តែអ្នកនាង មិនបានកើតទុក្ខ រឿងអ្វីផ្សេងទេ ។ អ្វីដែលសំខាន់ ជាតារាសម្ដែង ជាស្រីស្អាត ដូចនេះ មិនអាចធាត់ដុះក្បាល រីកដើមដៃ ដូចកីឡាកាសបានទេ ពោលត្រូវតែមានរូបរាងស្រឡូន ព្រោះអ្នកនាង ត្រូវថតរឿងភាគ ឲ្យស្ថានីយទូរទស្សន៍បាយ័ន បើមាឌឡើងធាត់ ច្បាស់ជាចូលកាមេរ៉ាទៅ រីកប៉ុណ្ណាប៉ុណ្ណី មិនខាន ។
អ្នកនាង សឿ សុធារ៉ា គេអាចសង្ស័យថា មានបញ្ហាហរិញ្ញវត្ថុ តែតាមពិតចាយលុយពេញៗដៃ ទោះមើលទៅ សកម្មភាពសិល្បៈស្ងប់ស្ងាត់ បន្តិចក៏ដោយ ។ សឿ សុធារ៉ា ជាមនុស្សពូកែរកស៊ីណាស់ ជាក់ស្ដែងហាងសំអាងការ មានគេកក់ហូរហែ មានផ្ទះជួលជាច្រើនកន្លែង គ្រាន់តែពេលខ្លះ អ្នកនាងអផ្សុក ទៅញុំអីពេលល្ងាចលេងៗ ក៏អស់មួយរយពីរយដុល្លារដែរ គឺគ្មានបញ្ហាទេ ។ ថ្មីនេះត្រូវបានលេចឮ ល្ហិចល្ហៀងមកថា ស្វាមីរបស់នាង លោក សាពូន មីដាដា គ្រោងបើកហាងលក់ស្រាថ្នាំ ថែកេរដំណែលពីដូនតា បន្ថែមលើការងារបច្ចុប្បន្នទៀត គឺរិតតែបញ្ជាក់ថា សឿ សុធារ៉ា និងគ្រួសារ គ្មានរឿងអ្វីត្រូវពិបាកចិត្ត រហូតដល់ថ្នាក់ធ្លាក់ខ្លួនស្គមរីងរៃ ដូចការលើកឡើង កន្លងមកឡើយ ៕
_______________
ផ្តល់សិទ្ទិដោយ៖looking today