ទឹម រដ្ឋា បន្តទម្លាយរូប ផ្អែមល្ហែមបញ្ជាក់ចំណង ស្នេហ៍រឹងមាំ

9/15/2014 0 Comments A+ a-

ratha love
ភ្នំពេញៈ បើទោះជាចំណងស្នេហា របស់ ទឹម រដ្ឋា និងគូស្នេហ៍ជនជាតិ ប៉ាគីស្ថាន កន្លងមកធ្លាប់ត្រូវបាន រលកបោកបក់ ទៅប៉ះរឿងស្នេហា រង្គោះរង្គើ ជាច្រើនលើកច្រើនសារ ហើយក៏ដោយ តែសាម៉ីខ្លួនទាំងពីរនាក់នេះ ហាក់គ្មានអារម្មណ៍ខ្វល់ខ្វាយ និងព័ត៌មានចចាមអារ៉ាម នោះឡើយ ។ ផ្ទុយទៅវិញ ពួកគេទាំងពីរនាក់ បែរជាទម្លាយរូបភាព ផ្អែមល្ហែមកៀកកើយគ្នា ប្រៀបដូចលលកញីឈ្មោល បង្ហាញទស្សនិកជន ឲ្យឃើញពីការស្អិតរល្មួត នៃចំណងស្នេហា ជំនួសការចេញមុខបកស្រាយ ។
បន្ទាប់ពីតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បើកទម្លាយជាសាធារណៈ ពីចំណង ស្នេហ៍រវាងនាង និងសង្សារបុរស មាឌធំជនជាតិ ប៉ាគីស្ថានមក គេសង្កេតឃើញថា ចំណងស្នេហ៍មួយនេះ តែងពើបប្រទះ និងដំណឹងស្នេហ៍បែកបាក់ ដោយសារតែគូស្នេហ៍នាងត្រូវ ត្រឡប់ទៅប្រទេសកំណើតវិញ ធ្វើឲ្យនាងត្រូវរស់នៅ កណ្តោចកណ្តែងម្នាក់ឯង។ មិនតែប៉ុណ្ណោះ កន្លងមកក៏មានព័ត៌មានលេចឮ ជាច្រើនទៀត ទាក់ទងរឿងស្នេហារង្គោះរង្គើ របស់ពួកគេ ទាំងពីរនេះផងដែរ ។
ជាមួយគ្នានេះ ដើម្បីឆ្លើយតប ទៅនឹងព័ត៌មានបែកបាក់នោះ តារាស្រី ទឹម រដ្ឋា ក៏បានរំលេចរូបថត ជាច្រើនសន្លឹក បង្ហាញពី ភាពផ្អែមល្ហែម កៀកកើយស្អិតរល្មួត ដូចស្ករតាំងម៉ែរបស់ពួកគេ ក្នុងបំណងច្រានចោល ព័ត៌មានរសើបទាក់ទងរឿងរ៉ាវ ស្នេហាប្រេះឆា កន្លងមក ។ ចង់ដឹងថា រូបថតជាច្រើនសន្លឹក ដែលបង្ហាញពីស្នេហារឹងមាំ របស់រដ្ឋា និងគូស្នេហ៍ជនជាតិ ប៉ាគីស្ថាន មានភាពល្អូកល្អើន និងគ្នាកម្រិតណាមាន តែទៅទស្សនាទាំងអស់គ្នា ៖



______________
ផ្តល់សិទ្ទិដោយ៖looking today