ពលរដ្ឋស្រុកថ្មបាំង ខេត្តកោះកុងរារាំង អាជ្ញាធរមិនឲ្យចូល តំបន់អារ៉ែង
ប្រធានសមាគម ឃុំជំនាប់ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង លោក វ៉ែន វ៉ន ឲ្យដឹងថាពលរដ្ឋ ប្រមាណ ៣០ នាក់ បានរាំងផ្លូវនៅចំណុច ច្រាំងត្រឡាច ផ្លូវចូលទៅតំបន់អារ៉ែង ដើម្បីរារាំងមន្ត្រី កសិកម្ម សមត្ថកិច្ច និងប៉េអិមប្រមាណ ៣០នាក់ មិនឲ្យចូលតំបន់នោះ ដើម្បីធ្វើការសិក្សាទាក់ទងការងារកសិកម្មទេ។
លោក វ៉ែន វ៉ន បញ្ជាក់ថាពលរដ្ឋមិនចង់ឲ្យសមត្ថកិច្ចចូលក្នុងតំបន់អារ៉ែងព្រោះ ពលរដ្ឋខ្លាចអាជ្ញាធរមានសមត្ថកិច្ច ចុះសិក្សាពីផលប៉ះពាល់ទាក់ទងការសង់ទំនប់វារីអគ្គិសនីរបស់ ក្រុមហ៊ុនស៊ីណូហាយដ្រូ (Sinohydro) ហើយធ្វើផែនការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់នោះ ។
ក្រុមអាជ្ញាធរបានប្រាប់អ្នកភូមិថា ពួកគាត់ចុះទៅសិក្សាផ្នែកកសិកម្ម ប៉ុន្តែពលរដ្ឋមិនជឿ។ ទោះបីជាយ៉ាងណាមិនទាន់មានអំពើហិង្សាណាមួយទេកើតឡើងទេ ប៉ុន្តែអាជ្ញាធរកំពុងទាក់ទងតាមទូរស័ព្ទទៅថ្នាក់លើ ដើម្បីរាយការណ៍ពីព័ត៌មានដែលពលរដ្ឋឃាត់មិនឲ្យចូលតំបន់អារ៉ែង។
សូមអាន និងស្ដាប់ព័ត៌មានក្នុងកម្មវិធីផ្សាយនៅរាត្រីនេះ…
ប្រភពពី វិទ្យុអាស៊ីសេរី