ខ្មាន់កាំភ្លើងជនជាតិ ជប៉ុន៩នាក់ចូលរួមក្នុង ក្រុមអ៊ិស្លាមបង្កើតរដ្ឋ
ក្នុងជួរកងទ័ពក្រុងអ៊ិស្លាមបង្កើតរដ្ឋ IS
ដែលមានគ្នារាប់សិបពាន់នាក់ មកពីជុំវិញពិភពលោក
ដោយក្នុងនោះមានទាំងជនជាតិជប៉ុន៩នាក់ផងដែរ។
រដ្ឋាភិបាលជប៉ុនក៏បានបញ្ចាក់ពីពលរដ្ឋរបស់ខ្លួនចូលជាមួយក្រុម IS នោះដែរ។
ក្រសួងការបរទេសអ៊ីស្រាអែលបញ្ចាក់ថា មានជនជាតិជប៉ុន៩នាក់
បានចូលរួមជាមួយក្រុម IS រួមជាមួយពលរដ្ឋ
អាមេរិកនិងអឺរ៉ុបជាច្រើនផ្សេងទៀត។ជនបរទេសដែលចូលរួមជាមួយក្រុម IS
តែងតែបិទមុខដើម្បីកុំឲ្យអ្នកដែលនៅក្នុងស្រុកស្គាល់
។នៅក្នុងប្រទេសជប៉ុនទាហានបិទមុទត្រូវបានគេហៅថា ទាហាននីនចារ
ទាំងនោះហើយបានជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនផ្សាយថាមាន
នីនចារជប៉ុន៩នាក់ចូលរួមក្នុងសង្គ្រាម ជួយដល់ក្រុមIS
ប្រឆាំងការវាយប្រហាររបស់អាមេរិកនិងសម្ព័ន្ធមិត។
ប្រធានការិយាល័យ រដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា ក្រសួងការបរទេសនឹងធ្វើការជាមួយភាគីអីស្រាអ៊ែលដើម្បីបញ្ចាក់ពី ព័ត៌មានខាងលើឲ្យបានច្បាស់។ មិនត្រឹមតែនៅក្នុងប្រទេសជប៉ុននោះឡើយសូម្បីតែកូរ៉េខាងត្បូងក៏ ព្រួយបារម្ភពីពលរដ្ឋរបស់ខ្លួនទៅចូលរួមជាមួយក្រុមនេះផងដែរ។ ក្រោយពេលទាហានក្រុម IS ត្រូវកម្លាំងសន្តិសុខអ៊ីរ៉ាក់ចាប់ខ្លួនបានសារភាពថាមានពលរដ្ឋនៅ ឧប្បទ្វីកូរ៉េក៏ចូលរួមជាមួយក្រុម IS ។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានបញ្ចាក់នៅក្នុង កិច្ចប្រជុំនៅទីក្រុងញ៉ូវយ៉កថា មានខ្មាន់កាំភ្លើងក្រុម IS ជាង១៥ពាន់នាក់មកពីប្រទេស៨០ផ្សេងគ្នាកំពុងតែធ្វើសង្គ្រាមជួយដល់ ក្រុម IS ។ ដូច្នេះសង្គ្រាមវាយប្រហារទៅលើក្រុម IS គឺជាសង្គ្រារបស់ពិភពលោក ប្រឆាំងភេរវកម្មឆ្លងព្រំដែន៕