នារីម្នាក់ជិះ ម៉ូតូធ្លាក់ជង្ហុក បណ្តាលដួល បោកក្បាល រងរបួសធ្ងន់ធ្ងរ
ភ្នំពេញ៖ នារីម្នាក់បាន
ជិះម៉ូតូអាយខន មួយគ្រឿង ដោយគិតតែនិយាយគ្នា ជាមួយបុរសម្នាក់ ទៀតជិះម៉ូតូFZ
ហើយបានធ្លាក់ជង្ហុក បណ្តាលឲ្យដួល បោកក្បាលទៅ និងថ្នល់រងរបួសធ្ងន់
កាលពីវេលា២៣និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចខាងលិចផ្សារដើមគ
តាមបណ្តោយ ផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុគេ បានឃើញនារីម្នាក់ និងបុរស២នាក់ជិះម៉ូតូ២គ្រឿង
មួយគ្រឿងម៉ាកអាយខន ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1AB-9383
ជិះដោយនារីម្នាក់ និងមួយគ្រឿងទៀតម៉ាក FZ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង
ក្នុងទិសដៅពីជើងទៅត្បូង ដោយគិតតែនិយាយគ្នា មិនបានមើលមុខក៏ធ្លាក់ជង្ហុក
បណ្តាលឲ្យដួល បោកក្បាលទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ
ចំណែកម៉ូតូមួយគ្រឿងទៀតមិនមានរងរបួសនោះទេ ។ ក្រោយពេលកើតហេតុជនរងគ្រោះ
ត្រូវបានរថយន្តសង្គ្រោះដឹកទៅ មន្ទីរពេទ្យភ្លាមៗ
ចំណែកម៉ូតូត្រូវបានមិត្តភ័ក្រជិះយករក្សាទុកផងដែរ។ គួរបញ្ជាក់ផង ថា
នៅតាមបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុចខាងលិចផ្សារដើមគរ នេះ ចាប់ពីថ្ងៃទី១
ខែកញ្ញា ឆ្នាំ២០១៤ គឺមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៣ករណីហើយ
ដោយសារតែត្រង់នោះមានជង្ហុកធំហើយជ្រៅ ទើបមានគ្រោះថ្នាក់ ជាយក្សថាហេតុបែបនេះ ។
ប្រជាពលរដ្ឋ
ដែលនៅក្បែនោះបានសុំណូមពរដល់សមត្ថកិច្ចមូលដ្ឋាន
ជួយពិនិត្យមើលត្រង់ចំណុចកើតហេតុខាងលើផង បើនៅតែមានជង្ហុកដូននោះ មិនដឹងថា
មានមនុស្សប៉ុន្មាននាក់ទៀត ដែលត្រូវរងគ្រោះថ្នាក់ទៀតទេ៕
______________