វិធី៧យ៉ាងធ្វើឲ្យស្ត្រី ទទួលបានភាព ស្មោះត្រង់ពីបុរស
ខាងក្រោមនេះ គឺជាវិធី៨យ៉ាងធ្វើឲ្យបុរសៗ មានភាពស្មោះត្រង់ជាមួសយអ្នក ។
១- ត្រូវពង្រឹកគុណសម្បត្តិខ្លួនឯងផ្ទាល់ ត្រូវដើរឲ្យទាន់សម័យ
ដូច្នេះចំពោះរូបអ្នកដែលមានការចេះដឹងតិចតួចពិតជា
មិនអាចចងចិត្ត បុរសជាប់ឡើយ ។ តាមការ ស្ទង់មតិជាច្រើនលើកច្រើនសារ បានរកឃើញ
ថា អ្វីដែលធ្វើឲ្យបុរសរឹតតែពេញចិត្ត និងរឹតតែ ត្រូវការ នោះ គឺភាពឈ្លាសវៃ
និងភាពឆ្លាតវៃរបស់គូស្រករ។
២- ត្រូវមានការជឿជាក់ លើខ្លួនឯងឲ្យបានពេញលេញ
បុរសពេញចិត្តទៅលើស្រី ដែលមានការជឿជាក់ខ្លួនឯង ។
ការជឿជាក់លើខ្លួនឯង អាចធ្វើឲ្យទឹកមុខ ដែលធ្លាប់តែមានភាពសាមញ្ញប្រែក្លាយទៅ
ជាទឹកមុខដ៏ស្រស់បំព្រងទៅវិញ ។
៣- មិនត្រូវស្រឡាញ់ងប់ពេក
ស្ត្រីប្រភេទនេះ
ងាយនឹងត្រូវបុរសបោះបង់ចោលដោយពួកនាង បានលះបង់ច្រើនណាស់ ហើយ
ការបរាជ័យក៏កាន់តែវេទនា ។ ប្រសិនបើអ្នកបាន ប្រគល់នៅអ្វីៗទាំងអស់
ធ្វើជាកាដូឲ្យដៃគូ គេពិតជាយល់ ឃើញថា អ្វីដែលបាន មកដោយងាយ ទើបបំភ្លេច
ចោលទៅវិញដោយ ឥតស្តាយ ស្រណោះ ។
៤- ត្រូវផ្តល់សេរីភាពខ្លះៗ និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់គេ
ចំពោះគូស្វាមីភរិយា
បើអាចរក្សាការឃ្លាតពីគ្នាខ្លះៗ ជាការល្អណាស់ ព្រោះបើអ្នកបង្ខាំងគេទុក
មិនឲ្យ ចេញទៅមកណា បុរសពិតជាមានការ ធុញថប់ ជាមួយអ្នក ។
ដូច្នេះត្រូវរក្សាឲ្យគេ មានអារម្មណ៍ ស្រស់ ស្រាយមកលើរូបអ្នក ។
ម្យ៉ាងទៀតបើសិនជានៅត្រាំត្រែង មិនឃ្លាតពីអ្នកសោះ នោះ គង់តែថ្ងៃណា មួយ
គេពិតជាមានអារម្មណ៍ ធុញថប់មិនខាន ។ ដូច្នេះត្រូវបណ្តោយឲ្យគេ
ធ្វើរឿងរបស់ខ្លួនគេផ្ទាល់ ហើយ រយៈពេល៨ម៉ោង
ក្រោយឬនៅពេលយប់ បានរួមរស់នៅជួបជុំ ជាមួយអ្នកជាការ គ្រប់គ្រាន់ ណាស់ទៅហើយ។
៥-ត្រូវចាំទុកថារឿងរៀបអាពាហ៍ពិពាហ៍គឺជាកាតព្វកិច្ច
ជានិច្ចជាកាល មិនត្រូវធ្វើឲ្យបុរសអាម៉ាស់មុខឡើយ
ត្រូវទុកមុខមាត់ឲ្យគេផង។ មានស្ត្រី ជាច្រើន ក្រោយពេល រៀបការរួច តែងតែចាត់
ទុកលោកប្តី ជាទ្រព្យផ្ទាល់ខ្លួន តែម្តង ។ នៅសុខៗក៏ស្រាប់តែ
សម្លក់សម្លឹងបែបក្នាញ់ ទះតុក្រវែងក្រវាត់កៅអី ងង៉ក់មិនចេញស្តី
ហើយក៏ដើរចេញទាំងក្តី មួរម៉ៅ ចំពោះមុខគេឯង ។ ជាងនេះទៅទៀតនោះ នាងតែងតែបង្ករឿង
ឈ្លោះប្រកែកឥតឈប់ឈរ និង ស្តីបន្ទោសឲ្យលោកប្តី ឥតសំចៃមាត់នៅ ចំពោះ មុខគេឯង
ទៀងផង ពុំបានបន្សល់ទុកនូវភាព ផ្អែមល្ហែម
ដូចកាលពីទើបស្រឡាញ់គ្នានៅគ្រាដំបូងឡើយ ។ ស្ត្រីត្រូវដឹងថា ការដែលបុរសបាន
រៀបការជាមួយ អ្នកគឺពុំមែនមានន័យថា ខ្លួនគេលក់ឲ្យអ្នកដាច់ថ្លៃឡើយ ។
ដូច្នេះយកល្អ ពុំត្រូវបង្ករឿង ជម្លោះនៅចំពោះមុខគេឯង ទើបក្រុម គ្រួសារ
មានសុខដុមរមនា ។
៦- ត្រូវចេះសម្របសម្រួលតាមលោកប្តី
ត្រូវចាំទុកថា មិនត្រូវនិយាយប៉ប៉ាច់ប៉ប៉ោចនិង
មិនត្រូវធ្វើជាប្រពន្ធមាត់ដាច នោះឡើយ ត្រូវគិតថា ខ្លួនឯងផ្ទាល់
ពុំមែនល្អគ្រប់១០នោះឡើយ ហើយការបើមានរឿង អ្វីបន្តិចបន្តួច បែរជារអូរទាំ
ឥតឈប់ឈរ និងធ្វើឲ្យបុរសធុញថប់ ជាទីបំផុត ។
៧- មិនត្រូវពឹងពាក់លើគេពេក
ចូរកុំយកក្តីសង្ឃឹម ផ្ញើទុកលើខ្លួនអ្នកដទៃ
ច្រើនពេក ហើយក៏មិនត្រូវយកជោគវាសនា ដូចខ្សែ បង្ហៀរសេះ ទៅប្រគល់
ដល់ដៃអ្នកដទៃដែរ ។ ដូច្នេះ ត្រូវចេះគ្រប់គ្រងជោគវាសនា ដោយខ្លួនឯង
ផ្ទាល់ទើបនៅពេលមានរឿងរ៉ាវ កើតឡើងពុំច្របូកច្របល់ ៕
______________
ផ្តល់សិទ្ទិដោយ៖looking today