ជិះ​ម៉ូតូ​បុក​ឡាន​ទំនើប ហើយ​ខ្ទាតចូល​ ក្រោម​ឡានធំ កិន​ស្លាប់​ស្ត្រី​ម្នាក់​ កណ្តាលភ្លៀង

9/30/2014 0 Comments A+ a-


​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​ម្នាក់​​ត្រូវ​​រថ​យន្ត ៥​​តោន កង់​៦​​​ បុក​​​ស្លាប់​​នៅ​នឹង​ក​ន្លែង​​កើត​ហេតុ និង​​ម្នាក់​​ទៀត​​បាន​​រង​របួស​​ធ្ងន់ ខ​ណៈ​ដែល​​ជន​រង​គ្រោះ ជិះ​​ម៉ូ​តូ​នៅ​ពេល​​មេឃ​​កំ​ពុង​​ភ្លៀង បុក​​ខ្ទាត​​ចំ​​រថ​យន្ត​​ទំ​នើប ១​​គ្រឿង ដែល​​ចត​​ស្ងៀម កា​លពី​​វេលា​ម៉ោង ៣​និង​៣០ នាទី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤ នៅលើ​កមណាត់ ផ្លូវជាតិ​លេខ​៥៩ ស្ថិតនៅ​ភូមិ​ម៉ាឡៃ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយ​ភ្លាមៗ​នោះ ម្ចាស់​រថយន្ត​បង្ក បាន​រត់គេច​បាត់ស្រមោល​។​
​លោក​វរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាល ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ  ឈ្មោះ រី អាយុ ៥៩​ឆ្នាំ ជា​អ្នករួមដំណើរ ចំណែក​អ្នកបើក​ម៉ូតូ រងរបួស​ធ្ងន់ ឈ្មោះ ប៊ុត ថេ​ន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ចាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​។​
​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ឌុប​គ្នា​ក្នុងទិសដៅ ពី​លិចទៅ​កើត លុះ​បើក​មកដល់ ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក គូទ​រថយន្ត​ម៉ាក ម៉ា​សដា ពណ៌​ស ១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-5555 ជា​រថយន្ត​មន្ត្រី​យោធា​ម្នាក់ ដែល​កំពុង​ចត​ស្ងៀម​។ នៅពេលនោះ​ស្ត្រី​រងគ្រោះ ជិះ​នៅ​ខាងក្រោយ បាន​ខ្ទាត​ទៅ​កណ្តាលផ្លូវ ចំណែក​អ្នកបើក​និង​ម៉ូតូ បាន​ខ្ទាត​មក ចំណែក​ផ្លូវ​ម្ខាង​ទៀត​។​
​ភ្លាមៗ​នោះ មាន​រថយន្ត​ដឹកទំនិញ ៥​តោន​កង់​៦ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-4958 ជាន់​ហ្វាំ​ង​មិនទាន់ បុក​ស្លាប់​តែម្តង រីឯ​ម្ចាស់​រថយន្ត មាន​ទីលំនៅ ក្នុងស្រុក​សំពៅ​លូន​។ ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល ចំណែក​អ្នករងរបួស ត្រូវបាន​គេ​ដឹកបញ្ជូន យកទៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ហើយ​សមត្ថកិច្ច បានប្រគល់​សព​ស្ត្រី​រងគ្រោះ  ឱ្យ​គ្រួសារ​យក​ទី​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី​៕
Wat-300910 Wat-300911 Wat-300913