ស្រវឹងឃើញស្រីស្អាត សុំជល់កែវជាមួយ ត្រូវសង្សារខាងស្រី ទាញដបវាយបែកក្បាល
យុវជនម្នាក់បានរងរបួសធ្ងន់បែកក្បាល
ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេត្រូវសង្សារ របស់នារីម្នាក់
ដែលជាមិត្តភក្តិរបស់ខ្លួនផង យកដបស្រាវាយ ខណៈពេលផ្ទុះជម្លោះជាមួយគ្នា
ក្រោយជនរងគ្រោះស្រវឹងស្រា ទាញកែវសុំជល់ជាមួយសង្សារ របស់ជនបង្ក
ដែលជាមិត្តភក្តិ ព្រមទាំងអង្គុយផឹកស៊ីរួមតុ ញឹកញាប់ពេក។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងភោជនីយដ្ឋានអង្គរថោន
ស្ថិតក្នុងសង្កាត់បឹងត្របែក កាលពី៨យប់ ម្សិលមិញ
ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ៥នាក់ ក្នុងចំណោមអ្នកពាក់ព័ន្ធ
២០នាក់ មកសួរនាំ៕



