ជាលទ្ធផល ឧទ្ធម្ភាគចក្រ ដែលបានបាត់ខ្លួននោះ បានធ្លាក់ នៅភាគខាងជើង ប្រទេស បាត់ទៅហើយ
ព័ត៌មានអន្តរជាតិ
៖ ឧទ្ធម្ភាគចក្រផ្គត់ផ្គង់ស្បៀងមួយគ្រឿងរបស់ប្រទេសថៃ
ដែលបានបាត់ខ្លួនកាលពីថ្ងៃ សៅរ៍ ក្នុងពេលបំពេញបេសកកម្មស្វែងរក
អ្នកឡើងភ្នំ ដែលបាត់ខ្លួន ពីររូបនោះ គឺ បានធ្លាក់នៅរដ្ឋ កាឈីន
ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែ កញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាម អាជ្ញា ធរក្នុងតំបន់របស់មីយ៉ាន់ម៉ាថា គេបានទទួល ព័ត៌មាន នេះ ពីអ្នកភូមិ នៅតំបន់ ណួងម៉ុន កាលពីវេលា ម៉ោង ០៣ទៀបភ្លឺ ម៉ោងក្នុងតំបន់ថ្ងៃអង្គារនេះ។

បញ្ជាក់ ៖ រូបភាពទាំងនេះ ជារូបភាព ឯកសារ
នៅលើឧទ្ធម្ភាគចក្រនោះ មានអាកាសយានិកថៃម្នាក់ និង អាកាសយានិក មីយ៉ាន់ម៉ាចំនួនពីរនាក់ ហើយ ពាក់ ព័ន្ធនឹងព័ត៌មាននេះ កងទ័ព និងប៉ូលីសក្នុងតំបន់ កំពុងស្វះស្វែងដើម្បីចូលទៅកាន់ កន្លែងធ្លាក់ ឧទ្ធ ម្ភាគចក្រ បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ខ្លួន អំឡុងពេលបំពេញបេសសកកម្មស្វែងរកអ្នកឡើង ភ្នំ មីយ៉ាន់ម៉ា ពីររូប កាលពីមុននេះនោះ គឺបានបាត់ការ ទាក់ទង បន្ទាប់ពីហោះហើរបាន ២០នាទី ពីអា កាស យានដ្ឋាន ពូតៅ កាលពីវេលាម៉ោង ២ និង២០នាទីរសៀល ម៉ោងក្នុងតំបន់ កាលពីថ្ងៃសៅរ៍៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ ហ្គូហ្គល ដើមអម្ពិល
ប្រភព ៖ ស៊ិនហួរ ហ្គូហ្គល ដើមអម្ពិល