ស្ត្រី​ម្នាក់​ចង​ក​សម្លាប់​ ខ្លួ​នព្រោះ​ចាញ់​ល្បែង​ អស់​លុយ​ជាង​៣ពាន់​ដុល្លារ​

9/18/2014 0 Comments A+ a-

lose moneyភ្នំពេញ ​ ​៖ ស្ត្រី​ម្នាក់​បាន​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​សិប្ប​កម្ម ​ធ្វើ​នំ​បញ្ចុក​ ​ដែល​គេ​សង្ស័យ​ថា​ ​តូច​តែ​ចិត្ត​អស់​លុយ​ដោយសារ​លេង​ល្បែង​អស់​ជាង​៣ពាន់​ដុល្លារ​ដែល​ហេតុ​ ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១២៩ ផ្លូវ​លេខ​៣៧១ ក្រុម​១៦ ភូមិ​ត្រពាំង​ឈូក​ ​សង្កាត់​ទឹក​ថ្លា​ ​ខណ្ឌ​សែន​សុខ​ ​។
សព​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ​ចេក​ ​មុំ​ ​ហៅ​ដូច​ ​អាយុ​៤២ឆ្នាំ​ ​មុខ​របរ​កសិករ​ ​មាន​ប្តី​ឈ្មោះ​ ​តុ​ប​ ​ហន​ ​ជា​កសិករ​ ​អ្នក​ទាំង​២មាន​ស្រុក​កំណើត​ភូមិ​ថ្មី​ ​ឃុំ​គិរី​មាន​ជ័យ​ ​ស្រុក​បរ​សេដ្ឋ​ ​ខេត្ត​កំពង់​ស្ពឺ​ ​ហើយ​ស្ត្រី​រង​គ្រោះ​បាន​មក​ធ្វើ​ការងារ​ជា​កម្ម​ករ​ធ្វើ​នំ​បញ្ចុក​នៅ​ ផ្ទះ​សិប្ប​កម្ម​ខាង​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​មក​សុំ​ម្ចាស់​ផ្ទះ​សិប្ប​កម្ម​ធ្វើ ​ជា​កម្ម​ករ​ ​ប៉ុន្តែ​ពេល​ចូល​មក​ធ្វើ​ការ​បាន​តែ​មួយ​កំណាត់​ថ្ងៃ​ ​។ លុះ​ដល់​ពេល​យប់​ស្ត្រី​រង​គ្រោះ​ក៏​ចង​ក​សម្លាប់​ខ្លួន​នៅ​រោង​សិប្ប​កម្ម​ ធ្វើ​នំ​បញ្ចុះ​តែ​ម្តង​ ​។
ប្រភព​ព័ត៌មាន​ពី​សាច់​ញាតិ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រី​រង​គ្រោះ​បាន​លក់​ដី​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ស្ពឺ​បាន​លុយ​ ប្រហែល​៣ពាន់​ដុល្លារ​ ​ហើយ​ក៏​យក​លុយ​ទាំង​នោះ​ទៅ​លេង​ល្បែង​ចាញ់​អស់​ពី​ខ្លួន​ក៏​តូច​ចិត្ត​ធ្វើ ​អត្ត​ឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​សិប្ប​កម្ម​ខាង​លើ​តែ​ម្តង​ទៅ​ ​។
ម្ចាស់​ផ្ទះ​សិប្ប​កម្ម​ឈ្មោះ​ ​ហេង​ ​ឆៃ​កែវ​ ​ភេទ​ប្រុស​ ​អាយុ​៣៣ឆ្នាំ​ ​បាន​ឲ្យ​ដឹង​ថា​ ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ មាន​ម៉ូ​តូ​នំ​បញ្ចុះ​របស់​គាត់​ម្នាក់​នៅ​ផ្សារ​ដើម​គរ​បាន​ណែនាំ​ឲ្យ​ ស្ត្រី​រង​គ្រោះ​មក​ធ្វើ​ការ​នៅ​ផ្ទះ​របស់​គាត់​ ​ប៉ុន្តែ​មិន​ទាន់​ធ្វើ​ការ​ត្រឹម​ត្រូវ​ផង​ស្រាប់តែ​ដល់​រំលង​អធ្រាត្រ​ឈាន ​ចូល​ថ្ងៃ​ទី​១៨ខែ​កញ្ញា​ស្ត្រី​រង​គ្រោះ​ក៏​ចង​ក​សម្លាប់​ខ្លួន​ធ្វើ​ឲ្យ​ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ក​ណ្តា​ល​អធ្រាត្រ​ ​ហើយ​ពេល​នោះ​រូប​គាត់​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​ភ្លា​ មៗ​ផង​ដែរ​ ​។
នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​កោស​ល្យ​វិ​ច័​យ​លើ​សាកសព​ស្ត្រី​រង​គ្រោះ​ពិត​ ជា​បាន​ចង​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន​ ​ដែល​ការ​ស្លាប់​នេះ​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ស្ត្រី​រង​គ្រោះ​អាច​មាន​ វិបត្តិ​ផ្លូវ​ចិត្ត​ ​និ​ត​តូច​ចិត្ត​ដោយ​អ្វី​ដែល​សាច់​ញាតិ​អះអាង​ខាង​ ​ហើយ​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ ស្រុក​កំណើត​ ​៕

________________
ប្រភពពីនគរវត្ត