តាម្នាក់ជោគជ័យជាងគេ ពីអាជីពដើរសុំទាន ១ខែ រកបានជិត ២ពាន់ដុល្លារ

9/18/2014 0 Comments A+ a-

count moneyចិន៖ បុរសវ័យចំណាស់ម្នាក់ មិនត្រូវបានគេស្គាល់ ឈ្មោះរស់នៅខេត្ត Jiangsu មានអាយុប្រហែល ៧០ឆ្នាំ ប្រកបរបរដើរសុំទាន ក្នុងទីក្រុងប៉េកាំង ដើម្បីចិញ្ចឹមជីវិត ។
លោកតារូបនេះ មិនត្រឹមតែអាចចិញ្ចឹម ជីវិតខ្លួនឯងបាននោះទេ ថែមទាំងអាចផ្ញើប្រាក់ ដែលបានមកពីការសុំទាន ទៅផ្គត់ផ្គង់អ្នកផ្ទះ នៅឯស្រុកកំណើត ក្នុងមួយខែៗ ជាង ១,៦០០ដុល្លារ ថែមទៀតផង ។
យោងតាមប្រភពព័ត៌មាន របស់ទីក្រុងសៀងហៃ Shanghaiist បានឲ្យដឹងថា លុយដែលគាត់រកបាន ពីការសុំទានគឺជា ប្រាក់ចំណូលរបស់ គ្រួសារគាត់ ។ ជាក់ស្តែង លោកតាបានបញ្ជូនកូន ៣នាក់ទៅរៀននៅមហាវិទ្យាល័យ និងបានសាងសង់ផ្ទះពីរ ជាន់នៅឯស្រុកកំណើត ។
សូមបញ្ជាក់ថាគ្រាន់តែគាត់ដើរ សុំទានចាប់ពីថ្ងៃសែន ព្រះខែមកដល់ឥឡូវ លោកតាម្នាក់នេះ ត្រូវចំណាយពេល៣ថ្ងៃ ដើម្បីអង្គុយរាប់លុយ ដែលគាត់សុំបាន ៕

_______________
ផ្តល់សិទ្ទិដោយ៖looking today