ជាងជួសជុលម៉ូតូម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ពេលកំពុងស្វានជញ្ជាំង
ភ្នំពេញ៖ បុរសជាងជួសជុលម៉ូតូម្នាក់ ត្រូវចរន្តភ្លើងម៉ូទ័រស្វាន ឆក់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះ នៅមន្ទី រពេទ្យ
កាលពីវេលាម៉ោង ប្រមាណ៧យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤
ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
បុរសដែលបានសា្លប់ខាងលើនេះ មានឈ្មោះ ផាន់ ណារិន អាយុ ៤៣ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុ ។
បើតាមក្រុមគ្រួសារជន រងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ
ជនរងគ្រោះ បានយកម៉ូទ័រស្វាន ទៅស្វានចោះជញ្ជាំងថ្ម
ដើម្បីដាក់ប្រដាប់ព្យួរខោអាវ ខណ:កំពុងស្វាននោះ ស្រាប់ជនរងគ្រោះ ប្រកាច់ ដួលលើឥដ្ឋ
ទើបដឹងថា ជនរងគ្រោះឆក់ភ្លើង ចេញពីម៉ូទ័រស្វាន ។ ភ្លាមៗនោះ
សាច់ញាតិបានធ្វើចលនា ដើម្បីសង្រ្គោះជីវិត
និងបាននាំជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកផងដែរ
ប៉ុន្តែអកុសលជនរងគ្រោះ ទៅដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យ បានបញ្ជាក់ថា
ជនរងគ្រោះ បានផុតដង្ហើម ស្លាប់តាមផ្លូវបាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងនគរបាល ជំនាញ
បានចុះពិនិត្យ និងធ្វើ កោសល្យវិច័្ចយ លើសព រួចប្រគល់សពជូនក្រុមគ្រួសារ
ធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានកើ តហេតុ ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news.com