ទុរគតជនដ៏កម្សត់ម្នាក់ រស់ដូចស្លាប់ក្នុងខ្ទមដ៏ កម្សត់ជាមួយកូនស្រីពៅ អាយុ៨ឆ្នាំ
ទុរគតជនបានរស់នៅក្នុងខ្ទមរហែក ធ្លុះធ្លាយហើយរាងកាយមានជំងឺមិនអាចងើបរួចពីកន្ទេល រីឯប្រពន្ធបានលាចាក លោកកាលពី៥ឆ្នាំមុនដោយបន្សល់ទុក កូន៥នាក់ក្នុងនោះស្រី៣ ប្រុស២នាក់ តែ កូន៤នាក់ធំៗបានចាកចេញទៅរកការ ងារធ្វើរហូតមកដល់ពេលនេះគ្មានដំណឹងអ្វីសោះ។
ទុរគតជនត្រូវបានគេស្គាល់ ឈ្មោះ ស៊ន់ សន អាយុ៥២ឆ្នាំ រស់នៅ ភូមិភ្នៀត ឃុំ ជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប មានប្រពន្ធឈ្មោះប៊ិន ថន បានស្លាប់កាលពី៥ឆ្នាំមុនដោយជំងឺ។ អ្នកស្រុកបាននិយាយឱ្យដឹងថា ជនរងគ្រោះ ធ្លាក់ខ្លួនឈឺមួយរយៈហើយកូនៗដែល ពេញវ័យបានសុំគាត់ទៅស៊ីឈ្នួលគេ តែរហូតមកដល់ពេលនេះគ្មានដំណឹង ហើយក៏មិនដឹងនៅទីណាដែរ នៅតែកូន ស្រីពៅអាយុ៨ឆ្នាំម្នាក់ប៉ុណ្ណោះ ដែលនៅ មើលថែឪពុកដេកដួលនៅលើកន្ទេលក្នុងខ្ទមធ្លុះធ្លាយ។
លោក អ៊ុក ផ្លុងបានឱ្យដឹងថា ទុរគតជនស៊ន់ សន មានជំងឺធ្ងន់ធ្ងរ រស់នៅទាំង វេទនា ហើយសព្វថ្ងៃនេះគ្មានអ្វីបរិភោគ គ្រប់គ្រាន់ទេ រីឯផ្ទះសម្បែងដីធ្លីក៏គ្មាន ដែរ គឺរស់នៅក្នុងខ្ទមតូចធ្លុះធ្លាយនៅលើ ដីរបស់គេប៉ុណ្ណោះ ដូចបញ្ញើក្អែកដែរ។ មិនត្រឹមតែប៉ុណ្ណោះទុរគតជននេះបាន ធ្លាក់ខ្លួនឈឺមានដំបៅនៅឆ្អឹងជំនីរផ្នែក ខាងស្ដាំកាន់តែរាលដាលធំទៅៗដែល ដំបៅនេះពីមុនមកគាត់កើតបូស ហើយគ្មានថវិកាព្យាបាល។
លោក ជា ជន់ ជំទប់ទី១នៃឃុំជីក្រែង បានឱ្យដឹងថា កន្លងមកអាជ្ញាធរបានយកចិត្ដទុកដាក់ផ្ដល់នូវអំណោយដល់រូបគាត់ ហើយត្រូវបានជំរឿនចូលទៅក្នុងបញ្ជីជនក្រីក្រទី១ តែទោះជាយ៉ាងណាក៏ដោយការហូបចុករបស់គាត់នៅតែខ្វះខាត ដដែល ព្រោះគ្មានញាតិសន្ដាន កូនចៅ មើលថែនិងផ្គត់ផ្គង់នោះឡើយ។
ទាក់ទិននឹងករណីខាងលើនេះ ទុរគតជនក៏ដូចជាប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរខេត្ដលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ដសៀមរាប ក៏ដូចជាសប្បុរសជន មេត្ដាជួយដល់ជនរងគ្រោះជាទុរគតជននេះផង ពីព្រោះគាត់រង់ចាំតែសេចក្ដីស្លាប់ប៉ុណ្ណោះ៕
ទុរគតជន ឈ្មោះ ស៊ន់ សន អាយុ៥២ឆ្នាំ រស់នៅ ភូមិភ្នៀត ឃុំ ជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប។
ប្រភពពី Free Press Magazine