យុវជន​ម្នាក់ បើក​ម៉ូតូ CBR ទៅបុក​លោកតា ដើរ​ឆ្លងផ្លូវ ស្លាប់​ទាំងពីរ​នាក់​

9/18/2014 0 Comments A+ a-

កំពង់ឆ្នាំង: យុវជន​ម្នាក់ បាន​បើក​ម៉ូតូ​ម៉ាក ហុងដា CBR អត់​ស្លាក​លេខ របស់ខ្លួន ទៅបុក​លោកតា​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាលអោយ​លោកតា​នោះ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កើតហេតុ​។ រីឯ​អ្នកបើកបរ​ម៉ូតូ បាន​រងរបួស​យ៉ាង​ធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន ទៅ កាន់​មន្ទីរពេទ្យ ។
​    ​
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៦​ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ លេខ​៥៤ និង​៥៥ ក្នុង​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​
​    ​
​លោកតា​រងគ្រោះ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ សា ម៉ៃ​យ៉ែ​ល អាយុ​៧០​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។  រីឯ​យុវជន ជា​អ្នកបើក​ម៉ូតូ​បង្ក  ឈ្មោះ​សាក់ ការី​ម អាយុ​១៨​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ ក្នុងភូមិ​ព្រៃពីស ឃុំ​ជ្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
​    ​
​លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថា ម៉ូតូ​បង្ក​ធ្វើដំណើរ តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ។ លុះ​ទៅដល់​ចំណុច កើតហេតុ បាន​បុក​លោកតា​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ ទៅ​ហូប​បបរ បណ្តាលអោយ​សា្ល​ប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ រីឯ​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ និង​បាន​ស្លាប់ នៅពេល​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ។ ក្រោយពេល​កើតហេតុ មធ្យោបាយ​បង្ក ត្រូវបាន​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ត្រឡាច​៕V/S
ប្រភភពី CEN