នាវាមុជទឹកផ្ទាល់ ខ្លួនចេញហើយ តែតម្លៃដល់ទៅ ១,៦លានដុល្លារឯណោះ
ប្រិយមិត្តដែលធ្លាប់ទស្សនារឿង
James Bond ប្រហែលបានស្គាល់រថយន្តកូនកាត់ Super Falcon ហើយ។ Super
Falcon ក្នុងរឿង James Bond ជារថយន្តដែលអាចមុជទឹកបាន
រីឯពេលនេះវិញវាត្រូវបានកែច្នៃឲ្យមានរាងស្រដៀងទៅនឹងយន្តហោះ
ដោយមានឈ្មោះថា Super Falcon Mark II
និងអាចមុជទឹកបានក្នុងជម្រៅ ១២០ម៉ែត្រ។
Super Falcon Mark II
មានកន្លែងអង្គុយពីរ
និងបំពាក់ដោយកញ្ចក់ដែលងាយស្រួលក្នុងការទស្សនាទេសភាពនៅបាត
សមុទ្រ។ វាមានប្រវែង ៥,២ម៉ែត្រ
និងមានស្លាបចក្រនៅពីក្រោយចំនួនពីរ
ហើយធន់នឹងសម្ពាធក្នុងទឹកមានជម្រៅជ្រៅ។
ក្នុងកាលៈទេសៈដែលស្លាបចក្រទាំងពីរ
ខាងក្រោយមិនដំណើរការ
អ្នកដំណើរទាំងពីរនៅក្នុងនាវានឹងមិនមានបញ្ហានោះទេព្រោះវា
(នាវា) នឹងអណ្ដែតឡើងទៅលើផ្ទៃទឹកដោយសុវត្ថិភាព។
លក្ខណៈសម្បត្តិរបស់ Super Falcon Mark II៖
-បំពាក់ដោយថ្ម lithium-iron-phosphate ។
-តួនាវាផលិតដោយសារធាតុកាបូន ហើយដំបូលស្រោបដោយអាលុយមីញ៉ូម។
-កន្លែងអង្គុយផលិតចេញពីជាតិកាបូន Fibre ផ្នែកខាងក្នុងបំពាក់ដោយម៉ាស៊ីនត្រជាក់។
-ប្រវែង ៥,២ម៉ែត្រ ទទឹង ២,៧ម៉ែត្រ ស្លាបនាវា(ត្រដាង) ប្រវែង ១,៤ម៉ែត្រដែលអាចបត់ចូលក្នុងបាន។
-កម្ពស់ ១,៦ម៉ែត្រ។
-ល្បឿនប្រហែល២គីឡូម៉ែត្រក្នុងមួយម៉ោង(1.852kph)។
-ទម្ងន់ ១៨១៨គីឡូក្រាម។
Super Falcon Mark II ត្រូវបានរចនាដោយវិស្វករជនជាតិអង់គ្លេសមួយរូបឈ្មោះGraham Hawkes ជាមនុស្សម្នាក់ដែលបានរចនារថយន្តកូនកាត់ (អាចមុជក្នុងទឹក) ក្នុងរឿងJames Bond។ វាត្រូវបានផលិតឡើងសម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍ធ្វើដំណើរ បាតសមុទ្រ ហើយដាក់លក់ក្នុងតម្លៃ ១,៦លានដុល្លារ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ dailymail
ប្រភព៖ dailymail