បុរសបីនាក់របួសធ្ងន់-ស្រាល ខណៈបើករថយន្ត ដឹកឈើប្រណិតក្រឡាប់
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា
នៅមុនពេលកើតមានគ្រោះថ្នាក់ក្រឡាប់រថយន្តខាងលើ
គេឃើញមានក្បួនរថយន្តដឹកឈើប្រភេទហាយលេនឌ័រ កាមរី និងឡង់គ្រីស័រ
ប្រមាណ២០គ្រឿងបានដឹកឈើពេញៗបន្តកន្ទុយគ្នាស្ទើរបើកទៅមុខមិន
រួច។ លុះប្រមាណ២០ទៅ៣០នាទីក្រោយមក
រថយន្តកាមរីគូទហើមដែលជួបគ្រោះថ្នាក់ខាងលើ បានបើកមកដល់
ស្រាប់តែគេឃើញមន្ត្រីកងរាជអាវុធហត្ថប្រចាំនៅនៅស្នាក់ការអភិរក្ស
ជីវចម្រុះសីមាទាញចម្រឹងដែកគោលមកកាត់ ទទឹងផ្លូវ
បណ្តាលឲ្យរថយន្តកាមរីគូទហើម
ដែលកំពុងបើកបរក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏កិនពីលើធ្វើ
ឲ្យបែកកង់ទាំងបួនគ្រាប់
រេធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់តែម្តង។
ប្រភពបន្តថា
រឿងបែបនេះគេតែងធ្លាប់បានឃើញជាញឹកញាប់មកហើយ
ត្បិតរថយន្តដឹកឈើណា ដែលបានបង់លុយរត់ការផ្លូវរួច
ទោះចង់ដឹកបាក់ឡានជាពីរកំណាត់ក៏
គ្មានមន្ត្រីជំនាញណាឈឺក្បាលវិលមុខចាប់បង្ក្រាបឡើយ។
តែបើមិនបានរត់ការបង់លុយជាមុនទេ
លទ្ធផលគឺអាចដូចរថយន្តកាមរីគូទហើមខាងលើនេះអញ្ចឹង។
បើទោះជាយ៉ាងណាតៃកុងរថយន្តនិងអ្នករួម
ដំណើរ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់អស់
ដោយពុំដឹងពីអត្តសញ្ញាណទេ។ ចំណែករថយន្តដែលក្រឡាប់
និងមានឈើប្រណិតផងនោះ ត្រូវបានមន្ត្រីប្រចាំ ការ
នៅអភិរក្សជីវចម្រុះសីមា អូសយកទៅរក្សាទុកនៅស្នាក់ការរបស់ខ្លួន៕
ប្រភពពី Free Press Magazine