អ្នក​មាន​ជម្លោះ​ដីធ្លី​ ២​នាក់​សន្លប់​ក្បែរ​ផ្ទះ​ លោក​នាយករដ្ឋមន្ត្រី​ ពេល​ប៉ះ​ជាមួយ​សមត្ថកិច្ច​​

9/08/2014 0 Comments A+ a-

bkk_140908_-sokhorn--2014-09-08យ៉ាងហោច ​ណាស់​ស្ត្រី​ពីរ​នាក់ មក​ពី​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ​បាន​ដួល​សន្លប់​ក្បែរ​ផ្ទះ​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈ​ពួកគេ​ព្យាយាម​ហែ​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ​។
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រជា​សហគមន៍​បុរី​កីឡា និងបឹងកក់ ប្រមាណ​៦០​នាក់បាន​ហែ​ញត្តិ​តាមផ្លូវ​ព្រះសីហនុ​ឆ្ពោះ​ទៅកាន់​រដ្ឋ​សភា តែ​ពេល​ដល់​ចំណុច​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុ ន​សែន ជាប់​វិមានឯករាជ្យ សមត្ថកិច្ច​ក៏​ចេញមុខ​រារាំង​​ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​ហែ​តាម​ផ្លូវ​ផ្សេង​វិញ​ ។ ប្រជាពលរដ្ឋ​មិន​ព្រម​តាម​ការស្នើ​របស់​សមត្ថ​កិច្ច​ ក៏​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា ទើប​បណ្តាលឲ្យ​ស្ត្រី​ពីរ​នាក់​បាន​សន្លប់​ភ្លាមៗ​។​
កាល​ពី​សីហា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្តីបន្ទោស​មន្ត្រី​ក្រោមបង្គាប់​របស់​លោកដែល​រារាំង​ប្រជា​ពលរដ្ឋ​មាន​ ជម្លោះ​ដីធ្លី​ហែ​ញត្តិ ​ស្វែងរក​ដំណោះស្រាយ​។ ពេលនោះលោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់ថា ញត្តិ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មួយចំនួន​មិន​បាន​ដល់​ដៃ​លោក​ទេ ដោយ​មិន​ដឹង​មន្ត្រី​ថ្នាក់ក្រោម​យក​ទៅ​ណា​៕

ប្រភពពី vodhotnews.com