ស្ត្រី​ម្នាក់ ត្រូវ​ភ្លើង​ឆក់​តាម ​អំពូល​ភ្លើងស្លាប់​ ក្នុង​បន្ទប់ទឹក​

9/02/2014 0 Comments A+ a-

Electric-shocks-CEN_2_9_14ភ្នំពេញ: ស្ត្រី ​ម្នាក់​បាន​ស្លាប់​ក្នុង​បន្ទប់ទឹក ខណៈពេលដែល​ចូល ក្នុង​បន្ទប់ទឹក យកដៃ​ទៅកាន់​អំពូល​ភ្លើង ដែល​វា​មិន​ភ្លឺ នៅក្នុង​បន្ទប់ទឹក ហើយក៏​ត្រូវ​ចរន្ត​ភ្លើង​ឆ្លង ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។
​ករណីនេះ​បាន​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល កើតឡើង នៅ​ម៉ោង​ប្រមាណ​ជា ៧ យប់ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ស្ត្រី​រងគ្រោះ ឈ្មោះ សួន ម៉ន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​
​បើតាម​កូនស្រី​បង្កើត របស់​ជនរងគ្រោះ បាន​ប្រាប់​អោយដឹងថា នាង​មិនបាន​ដឹងថា ម្តាយ​របស់ខ្លួន​ស្លាប់​តាំងពី​ពេលណា​នោះទេ ព្រោះ​នាង​បាន​ទៅធ្វើ​ការ នៅ​រោងចក្រ តាំងពីព្រឹក​មក ម្តាយ​របស់​នាង នៅ​ម្នាក់ឯង ។ នៅពេលដែល​នាង​ត្រឡប់មក ពី​ធ្វើការ​រោងចក្រ នៅវេលា​ម៉ោង​ប្រមាណ​ជាង ៧ យប់ ពេលមកដល់​ផ្ទះ បាត់​ម្តាយ​របស់ខ្លួន​មិនឃើញ ហើយ​បាន​ដើររក​មិនឃើញ ក៏​ទៅ​មើល​នៅក្នុង​បន្ទប់ទឹក​ស្រាប់តែ​ឃើញ​ម្តាយ​របស់​នាង បាន​ដួល​ស្លាប់ ដោយ​ជាប់ដៃ​ជាមួយនឹង​ខ្សែភ្លើង ហើយ​បាន​ស្រែក​ឲ្យ​
​អ្នកជិតខាង​មកជួយ ។ ភ្លាមនោះ បានដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ក៏បាន​ចុះមក​ពិនិត្យ ហើយ​បាន​ប្រាប់ថា ស្ត្រី​រងគ្រោះ ពិតជា​ស្លាប់ ដោយ​ចរន្ត​ភ្លើង​ឆក់ ប្រាកដ​មែន​៕V​/c
​ស្ត្រី​ម្នាក់ ត្រូវ​ភ្លើង​ឆក់​តាម​អំពូល​ភ្លើង ស្លាប់​ក្នុង​បន្ទប់ទឹក​
ប្រភពពី CEN