តុលាការ​កោះហៅ លោក​ប៉ាវ ស៊ីណា​ សួរនាំ​រឿង​ហិង្សា នៅមុខ​សួន​កាណាឌីយ៉ា​

9/02/2014 0 Comments A+ a-

20140613_08រាជធានីភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​ជា សុខ​ហៀ​ង ចេញ​ដី​ដីកា បង្គាប់​ឲ្យចូល​ខ្លួន ឆ្លើយបំភ្លឺ ទៅកាន់​សាលាដំបូង នៅ​ថ្ងៃ​ទី​១២ ខែ​ខែកញ្ញា ឆ្នាំ២០១៤​ខាងមុខ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ក្នុងសំណុំ​រឿងបាតុកម្មកម្មករ រោងចក្រ នៅផ្លូវវេងស្រេង​។
ចៅក្រមបានចោទប្រកាន់​លោក ប៉ាវ ស៊ីណា ពីបទហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស គំរាមកំហែង​ថា នឹងធ្វើ​ឲ្យខូចខាត ដែលភ្ជាប់​នូវបញ្ហាអ្វីមួយ និងប្រើ​មធ្យោបាយ​ ដើម្បី​ជាឧបសគ្គដល់​ចរាចរណ៍​សាធារណៈ។
ក្នុងដីកា លោកចៅក្រមស៊ើបអង្កេត​ ជា សុខហៀង បានសរសេរថា បទល្មើសចោទប្រកាន់ លើមេដឹកនាំ សហជីព កម្មករខាងលើនេះ បានប្រព្រឹត្តនៅចំណុច​មុខសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។ បទល្មើសនោះ ត្រូវផ្តន្ទាទោស តាមមាត្រា ២១៨ មាត្រា ៤១១ មាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៨ នៃច្បាប់ចរាចរណ៍ ផ្លូវគោក។
ជាការកត់សម្គាល់ក្នុងបទប្រកាន់ដូចគ្នានោះ យ៉ាងហោចណាស់ ក៏មានមេដឹកនាំសហជីពកម្មករ ៥ រូបផ្សេងទៀត រួមមាន លោក ​រ៉ុង ឈុន និងលោក អាត់ធន់ ជាដើម ត្រូវបានចៅក្រមចោទប្រកាន់​ និងកោះហៅ ចូលបំភ្លឺ ដូចលោក ប៉ាវ ស៊ីណា ផងដែរ៕
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា   ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា
ប្រភពពី Free Press Magazine