រថយន្តកុងតឺន័រ បើកលឿន ហើយកៀរម៉ូតូ កិនជនរងគ្រោះ ពាក់កណ្តាលខ្លួន ស្លាប់នៅកន្លែង កើតហេតុ
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ មួយបង្កឡើង ដោយរថយន្ត កុងតឺន័រមួយគ្រឿង បើកកៀរម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកជិះខាងក្រោយធ្លាក់
ហើយកិនស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២៧ កញ្ញា
២០១៤ នៅ តាមផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉ា បូរី អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានបានឲ្យដឹងបន្តថា នៅមុនពេលកើត ជនរងគ្រោះ និងមិត្តភក្តិ ជិះម៉ូតូ៤គ្រឿង មកពីដើរលេង ហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ ក្នុងនោះ យុវជនរងគ្រោះ ជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL-8486 ជិះពីក្រោយដោយ មិត្តភក្តិអ្នកបើក ដោយធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត មកចំណុចកើតហេតុក៏ ត្រូវរថយន្តកុងតឺន័រមួយគ្រឿង បើកមកពីក្រោយយ៉ាងលឿន ស្របទិសគ្នាបើកមកកៀរម៉ូតូយុវជនរងគ្រោះ បណ្តាលឱ្យយុវជនរងគ្រោះ ដែលជិះពីក្រោយ ធ្លាក់ពីលើម៉ូតូ មកលើផ្លូវហើយត្រូវបានរថយន្តកុងតឺន័រនោះ កិនពាក់កណ្តាលខ្លួនស្លាប់ នៅនឹងកន្លែងកើតហេតុយ៉ាង អាណោចអាធ័ម ។
ក្រោយពេលកើតហេតុ រថយន្តកុងតឺន័របង្ក បានបន្ថែមល្បឿនបើកគេច បាត់ស្រមោលតែម្តង ចំណែកសពត្រូវក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕

_______________
ផ្តល់សិទ្ទិដោយ៖dap-news