រថយន្តសណ្តោង កុងតឺន័របើកគៀរម៉ូតូ បណ្តាលឲ្យយុវជនម្នាក់ បាក់.កស្លាប់
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចខាងមុខវត្តវាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អាត អាយុ២០ឆ្នាំ ជាកម្មករ នៅស្តង់ទិញលក់អេតចាយ មានស្រុកកំណើតនៅភូមិអាចម៍កុក ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុយុវជនម្នាក់បើកម៉ូតូសាន់យ៉ាន់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1Q.5774 ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ខាងមុខវត្តវាលស្បូវ ស្រាប់តែមានរថយន្តកុងតឺន័រ មិនស្គាល់ស្លាកលេខ ធ្វើដំណើរស្របទិសគ្នាពីក្រោយម៉ូតូជនរងគ្រោះ បានបើកមកកៀរដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យម៉ូតូដួលទៅខាងស្តាំផ្លូវ ចំណែកអ្នកបើកម៉ូតូបាក់.ក និងបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុរថយន្តកុងតឺន័របានបន្ថែមល្បឿនបើកគេចខ្លួន បាត់ស្រមោល។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានស្រាវជ្រាវរកក្រុមគ្រួសារមក ទទួលនៅកន្លែងកើតហេតុ៕S
ទិដ្ឋភាពរួមនៅកន្លែងកើតហេតុដែលរថយន្តសណ្តោងកុងតឺន័របើកគៀម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់