គង់ សុជាតិ ប្រកាស ចង់បាន នីឡា ធ្វើកូនស្រីធម៌

9/29/2014 0 Comments A+ a-

nila boyភ្នំពេញ៖ ពិធីការិនីសម្បូរវោហា មានឈ្មោះល្បីល្បាញ អ្នកនាង គង់ សុជាតិ ថ្មីៗនេះ បាននិយាយប្រកាស ជាសាធារណៈអ្នកនាងចង់បាន ពន្លកតារាកំប្លែងស្រីវ័យក្មេង កុមារី នីឡា ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាកូនស្រីបណ្តូលចិត្តរបស់ លោក សុវណ្ណ ឫទ្ធី ហៅតាវិចទ័រ ធ្វើជាកូនស្រីធម៌របស់ខ្លួន។
អ្នកនាង គង់ សុជាតិ បានបង្ហើបប្រាប់ឲ្យដឹង ជាសាធារណៈ នៅក្នុងកម្មវិធីកម្សាន្តមួយ នៅ ស្ថានីយទូរទស្សន៍ MYTV កាលពីអំឡុង ខែឧសភាថា អ្នកនាងមាននិស្ស័យ ជាមួយតារាកំប្លែងវ័យក្មេង នីឡា ព្រោះថាមើលទៅមុខមាត់ គួរឲ្យចូលចិត្ត និងស្រលាញ់ ។
ពិធីការិនីរូបនេះ បានប្រកាសជាសាធារណៈ នៅកញ្ចក់ទូរទស្សន៍យ៉ាងខ្លីថា “កូនស្រី (នីឡា) ធ្វើជាកូនធម៌មីងណា…! នាងខ្ញុំភាគច្រើនស្រលាញ់កូនស្រី មិនដឹងម៉េចទេ តែកូនស្រីចេះរបៀបស្លៀកពាក់ ទន់ភ្លន់រាល់ថ្ងៃនេះ ខ្ញុំមានហើយ កូនស្រីម្នាក់ តែបើមានកូនស្រីម្នាក់ទៀត ក៏កាន់តែល្អ ” ។
នាពេលកន្លងមក ពិធីការិនីចាស់វស្សា អ្នកនាង គង់ សុជាតិ មិនធ្លាប់បានពោលពាក្យ សុំអ្នកណាធ្វើជាកូនធម៌ ជាសាធារណៈបែបនេះឡើយ ទើបតែពេលនេះ អ្នកនាងបែរជាទម្លាយជា សាធារណៈ ដោយប្រកាសក្តែងៗថា ចង់បាន នីឡា ធ្វើជាកូនស្រីធម៌របស់ខ្លួន ទៅវិញ ៕

____
ផ្តល់សិទ្ទិដោយ៖looking today