ព្រះមហាក្សត្រ​ខ្មែរ​ ប្រទាន​គ្រឿង​ឥស្សរិយ យស​សហ​មេត្រី​ដល់​ពលរដ្ឋ ​វៀតណាម​៦​នាក់

9/07/2014 0 Comments A+ a-

image (5)ពលរដ្ឋ ​វៀតណាម ចំនួន ៦​រូប​ទៀត ត្រូវ​ព្រះមហាក្សត្រ​ខ្មែរ​ប្រទាន​គ្រឿង​ឥស្សរិយយស​សហ​មេត្រី ក្រោម​ហេតុផល​ថា បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ល្អ និង​អត្ថប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ។
ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម វីអេនអេ (VNA) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា បញ្ជាក់​ថា ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ខ្មែរ​ពី​ការ​ប្រទាន​គ្រឿង​ឥស្សរិយយស​នោះ ត្រូវ​ប្រកាស​អោយ​ដឹង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ក្នុង​ពិធី​មួយ កាល​ពី​ថ្ង​ទី​៥ ខែ​កញ្ញា។
ពលរដ្ឋ​វៀតណាម ទាំង ៦​រូប​នោះ​មាន​ដូចជា ប្រធាន​សមាគម​មិត្តភាព​វៀតណាម លោក វូ សូន (Vu Xuan) ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​វៀតណាម លោក វូ ម៉ៅ (Vu Mao) ប្រធាន និង​អនុ​ប្រធាន​សម្ព័ន្ធ​សហប្រតិបត្តិការ​វៀតណាម លោក ហ្សាវ សូន ចាន់ (Dao Xuan Can) និង ង្វៀន ហៃ ហ្គាង (Nguyen Hai Giang)។
វីអេនអេ (VNA) ក៏​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​សមាគម​វៀតណាម ម្នាក់​មក​ផ្សាយ​ថា ការ​ប្រទាន​គ្រឿង​ឥស្សរិយយស​នៅ​ពេល​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ជំនួយ​របស់​វៀតណាម មក​កម្ពុជា ចាប់​តាំង​ពី​ជំនួយ​របស់​កងទ័ព និង​ជំនាញការ​វៀតណាម មក​កម្ពុជា ដើម្បី​រំដោះ​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍ កាល​ពី​អតីត​កាល។ មន្ត្រី​ដដែល​បន្ត​ថា ពួក​គេ​នឹង​បន្ត​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។
ទោះ​យ៉ាង​ណា វីអេនអេ ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​វៀតណាម ចំនួន​ប៉ុន្មាន​នាក់ បាន​ទទួល​គ្រឿង​ឥស្សរិយយស​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ព្រះរាជ​ប្រទាន​នោះ​ឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី