Bale និង Di Maria ​ប្រើ​ស្ទីល​អបអរ​គ្រាប់​ បាល់​​រូប​បេះដូង​ដូច​គ្នា ​តែ​អ្នក​ណា​​ប្រើ​មុន?​

9/15/2014 0 Comments A+ a-

ខ្សែ​បម្រើ​ស្លាប​ Angel Di Maria ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​ខ្លួន​ឱ្យ​ក្រុម​បិសាច​ក្រហម​ Manchester United ​ក្នុង​ការ​ប្រកួត​ Premier League ​ទល់​នឹង​ Queens Park Rangers ​យប់​មិញ ​រួច​ហើយ​អបអរ​គ្រាប់​បាល់​របស់​ខ្លួន​ដោយ​ប្រើ​ស្ទីល​ផ្គុំ​ម្រាម​ដៃ​ជា​ រូប​បេះដូង។ ​អតីត​មិត្ត​រួម​ក្រុម​របស់​ Di Maria ​នៅ Real Madrid ​គឺ​ Gareth Bale ​ក៏​ប្រើ​ស្ទីល​អបអរ​ដូច​គ្នា​នេះ​ដែរ​នៅ​ពេល​ស៊ុត​បញ្ចូល​ទី​ម្ដង​ៗ។ ​តើ​អ្នក​ណា​ជា​អ្នក​ប្រើ​ស្ទីល​នេះ​មុន​គេ?
Angel Di Maria celebrate his heart trademark for United
Gareth Bale celebrates with heart sign
យោង​តាម​ Dailymail ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ប្រើ​ស្ទីល​នេះ​មុន​កីឡាករ​ជម្រើស​ជាតិ​វេល ​ពោល​គឺ​ Di Maria ​ត្រូវ​បាន​គេ​ឃើញ​ប្រើ​ស្ទីល​បេះដូង​នេះ​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៩​អំឡុង ​ពេល​លេង​ឱ្យ​ Benfica ​ខណៈ​ Bale ​ចាប់​ផ្ដើម​ប្រើ​ស្ទីល​នេះ​ក្នុង​ឆ្នាំ​២០១០​ពេល​នៅ​លេង​ឱ្យ​ Tottenham Hotspur៕
Angel di Maria was pictured using the celebration in 2009 at former side Benfica
Gareth Bale earned a move to Real Madrid after scoring goals for fun during his final season at Tottenham
Angel di Maria and Gareth Bale were club team-mates at Real Madrid for just one season
ដោយ​៖ យ៉ុង ម៉ុងហាក់